នគរបាលខណ្ឌសែនសុខដេញស្ទាក់ចាប់បានចោរឆក់ទូរស័ព្ទដៃបាន២នាក់រួមនិងអាវុធខ្លី១ដើម…

 

ភ្នំពេញ-នៅថ្ងៃទី០២មិនាឆ្នាំ២០២៣ វេលាម៉ោង១១ និង ០៥នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហឹង្សាឆក់យកទូរសព័្ទដៃនិង ប្រើប្រាស់អាវុធគ្មានការអនុញ្ញាត្តិ  នៅចំណុចមុខក្លោងទ្វារវត្តក្រាំងធ្នង់ ផ្លូវ១៩៦២ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០២នាក់ មធ្យោបាយម៉ូតូ ០១គ្រឿង

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង២នាក់ខាងលើមានឈ្មោះ៖

១-ឈ្មោះ សួង សៀម ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្រែជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ,

២-ឈ្មោះ ផា សុវណ្ណារាជ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) បាន ជិះម៉ូតូ ០១គ្រឿង សេ១២៥ ព៍ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AE-8856 ប្រដាប់ដោយអាវុធជ័រ ០១ដើម ធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃ ០១គ្រឿង ម៉ាកអាយហ្វូន១១ប្រូ ពីជនរងគ្រោះឈ្មោះ ហួន សារ៉ាត់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ១៣៤ ផ្លូវលេខ១៦៩  ភូមិខ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា ។ សម្ភារៈបាត់បង់ គ្មាន , សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង សេ១២៥ ព៍ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AE-8856 , អាវុធជ័រ ០១ដើម របស់ជនសង្ស័យ , ទូរស័ព្ទដៃ ០១គ្រឿងម៉ាកអាហ្វូន១១ប្រូ ប្រគល់ឲ្យជន រងគ្រោះវិញ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕

Leave a Reply

Your email address will not be published.