ខឹងចិត្តប្រពន្ធនាំកូនចាកចេញពីផ្ទះ ប្តីសម្រេចចិត្តចង.កសម្លា_ប់ខ្លួនភ្ញាក់ផ្អើលទាំងថ្ងៃ….
ភ្នំពេញ: បុរសម្នាក់ត្រូវបានគេប្រទះឃើញចង.កសម្លា_ប់ខ្លួនក្នុងបន្ទប់ទឹកក្នុងផ្ទះស្លា_ប់បាត់បង់ជីវិ_តសង្ស័យតូចចិត្តប្រពន្ធនាំកូនចាកចេញពីផ្ទះ។
ហេតុការខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៥០នាទីរសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ទីតាំងកន្លែងកើតហេតុស្ថិតនៅផ្ទះជនរងគ្រោះផ្ទាល់ ភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សេង ចិត្រា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះនៅផ្ទះតែម្នាក់ឯង ចំណែកម្តាយចេញទៅក្រៅបាត់រហូតពេលម្តាយមកវិញស្រាប់តែឃើញជនរងគ្រោះចង.កជាប់និងបន្ទប់ទឹកនៅក្នុងផ្ទះ ភ្លាមៗម្តាយព្យាយាមរត់ហៅអ្នកជិតខាងមកជួយដែរតែអកុសលជនរងគ្រោះស្លា_ប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់អាជ្ញាធរមានសមត្ថកិច្ចចុះពិនិត្យតែម្តង។
ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះមានប្រពន្ធនិងកូន២នាក់ក្នុងបន្ទុកតែមួយរយះចុងក្រោយនេះដោយការរស់នៅមិនចុះសម្រុងគ្នាទើបប្រពន្ធបាននាំកូនចាកចេញពីផ្ទះបាត់២-៣ថ្ងៃមកហើយ សង្ស័យតូចចិត្ត ទើបសម្រេចចិត្តធ្វើអត្តឃាតដោយចង.ក សម្លា_ប់បែបនេះ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងពិនិត្យកោសល្យវិច័យរួចទើបប្រគល់ស_ពឲ្យទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕












