អគ្គីភ័យឆាបឆេះឃ្លាំងស្តុកសម្ភារៈមួយកន្លែងទាំងថ្ងៃនៅខណ្ឌពោធិ៍សែនជ័យ…
ភ្នំពេញ: ករណីអគ្គីភ័យមួយបានឆាបឆេះឃ្លាំងស្តុកសម្ភារៈជាច្រើនមុខបង្កភ្ញាក់ផ្អើលដល់អាជ្ញាធរមានសមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍ជាច្រើនគ្រឿង កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទីតាំងខាងលើជាកន្លែងស្តុកទុកសម្ភារៈជាច្រើនមុខ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញផ្សែងហុយខ្មួខ្មាញ់ រួចបង្កការឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ទើបនាំគ្នាជួយបាញ់ទឹកពន្លត់និងរាយការណ៍ទៅអាជ្ញាធរ មានសមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿង ទើបគ្រប់គ្រងវិញបានទាំងស្រុង៕












