មកដឹងចំនួនក្រុមហ៊ុនរោងចក្រដំឡើងរថយន្តនៅកម្ពុជា ខ្លះកំពុងដំណើរការ និងខ្លះកំពុងត្រៀមដំណើរការ

 

លោក សឿន ដារ៉ា នាយកប្រតិបត្ដិសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា (CAIF) នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ បានថ្លែងឱ្យដឹងថា បើមើលតាមគម្រោង រោងចក្រដំឡើងរថយន្តនៅកម្ពុជា កំពុងមានសព្វថ្ងៃនេះ ចំនួន ៩គម្រោង ហើយសម្រាប់ក្រុមហ៊ុនដែលបានដំណើរការដំឡើងរថយន្ដថ្មីបានរួចរាល់ មានចំនួន ៣ក្រុមហ៊ុន រួមមាន ៖ ១- ក្រុមហ៊ុន Hyundai Camko Motor, ២- ក្រុមហ៊ុន Daehan Auto និង៣- ក្រុមហ៊ុន RMA Cambodia (Ford)។

ក្រុមហ៊ុនទាំង៣ខាងលើនេះ គឺនាំចូលគ្រឿងបង្គំ ដើម្បីដំឡើងជារថយន្ដថ្មី សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ដោយមិនមានការនាំចេញនោះទេ។ សម្រាប់ ក្រុមហ៊ុនដំឡើងរថយន្ត ចំនួន ៦ ផ្សេងទៀត កំពុងដំណើរការសាងសង់រោងចក្រនៅឡើយ ដោយខ្លះជិតរួចរាល់, ខ្លះទៀតទើបតែបានពាក់កណ្ដាល។

ក្រុមហ៊ុនទាំង ៦ ដែលកំពុងរៀបចំ និងត្រៀមបើកដំណើរការនេះ រួមមាន ៖ ១- ក្រុមហ៊ុន HGB Motors Assembly, ២- ក្រុមហ៊ុន EM Automotive, ៣- ក្រុមហ៊ុន GTV Motor, ៤- ក្រុមហ៊ុន Toyata Tsusho Manufacturing, ៥- ក្រុមហ៊ុន China Matrix Technology Group-Horche, និង ៦- គឺក្រុមហ៊ុន K Cambodia (Isuzu), ក្រុមហ៊ុននេះ បានរៀបចំរួចរាល់ហើយសម្រាប់ដំណើរការដំឡើងរថយន្ដថ្មី មានទីតាំងនៅខេត្តកំពង់ស្ពឺ ក៏នឹងត្រៀមបើកដំណើរការ អាចនៅដើមខែមេសា ឆ្នាំ២០២៣៕

Leave a Reply

Your email address will not be published.