ជិះម៉ូតូទៅធ្វើការត្រូវរថយន្តដឹកខ្សាច់កិនស្លា_ប់ហើយបាត់ដៃខាងឆ្វេងមួយចំហៀង…

 

ភ្នំពេញ-បុរសម្នាក់បានស្លា_ប់ភ្លាមៗនៅក្រោមកង់រថយន្តដឹកខ្សាច់មួយគ្រឿងខណ:កំពុងតែជិះម៉ូតូចេញទៅធ្វើការសន្តិសុខ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវ៣០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស_ពជនរង គ្រោះខាងលើមានឈ្មោះ ថៃ គឹមហ៊ាង អាយុ៤២ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្គុបពីព៍ណស ពាក់ស្លាកលេខ ភ្នំពេញ1GN-1411ធ្វើដំណើរចេញពីផ្ទះបម្រុងទៅយាមនៅផ្សារទំនើបអ៊ីអន២ ខណ:ជិះមកដល់ផ្លូវ៣០ម៉ែត្រជិតបុរីជីបម៉ុង ត្រូវរថយន្តបែនដឹកខ្សាច់មួយគ្រឿងគ្មានស្លាកលេខហើយនៅខាងលើកញ្ចក់រថយន្តខាងមុខបិទបាំងវាំងននជិតឈឹង សង្ស័យមើលផ្លូវមិនឃើញបណ្តាលឲ្យបុកកិ_នអ្នកជិះម៉ូតូខាងលើរម៉ូចូលគ្នាធ្លា_យពោះវៀនស្លា_ប់ភ្លាមៗ ចំណែកម៉ូតូដាច់កង់ខាងក្រោយរងការខូចខាតទាំងស្រុង ហើយអ្នកបើកបររថយន្តបង្កបានបើកទ្វារថថយន្តចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមសហការជាមួយកម្លាំងជំនាញចរាចរណ៍នគរបាលខណ្ឌមានជ័យ រួមនិងកម្លាំងការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកវាស់វែងនៅកន្លែងហេតុនិងយករថយន្តបង្កនិងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកដើម្បីស្រាវជ្រាវអត្តសញ្ញាណអ្នកបើកបរឲ្យចូលខ្លួនដោះស្រាយគ្នាតាមផ្លូវច្បាប់។

ចំណែកស_ពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.