រ៉ុស្ស៊ី ចាប់អារម្មណ៍ថា អ៊ុយក្រែន កំពុងវាយប្រហារខ្លួនដោយដ្រូន…

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ថា ក្រុមមន្ត្រីរុស្ស៊ី និង បណ្ដាញផ្សព្វផ្សាយ កំពុងតែប្រើពាក្យ ថា វត្ថុបរទេសមិនស្គាល់អត្ដសញ្ញាណ មើលទៅហាក់បីដូចជាមិនគួរឲ្យខ្លាច ហើយកំពុងតែចោទប្រកាន់ដល់អ៊ុយក្រែន អំពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន។ ដោយឡែក អ៊ុយក្រែន វិញ កាលពីថ្ងៃពុធ បានច្រានចោល ចំពោះការកំណត់គោលដៅទៅលើរុស្ស៊ី។

លោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) ទីប្រឹក្សា ប្រធានាធិបតីអ៊ុយក្រែន បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា អារម្មណ៍ភ័យស្លន់ស្លោ និងបរាជ័យកំពុងកើនឡើងនៅរុស្ស៊ី។ សកម្មភាពបែបនេះ បានបង្ហាញអំពីការបង្កើននូវការវាយប្រហារ នៅក្នុងប្រទេសដោយវត្ថុហោះហើរមិនស្គាល់អត្តសញ្ញាណ ប្រឆាំងនឹងទីតាំងហេដ្ឋារចនាសម្ព័ន្ធ។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសង្គ្រាម អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ មេដឹកនាំអ៊ុយក្រែន តែងតែបដិសេធនូវការទទួលខុសត្រូវ ចំពោះការវាយប្រហារជារឿយៗ នៅលើទឹកដីរបស់រុស្ស៊ី។ បន្ថែមពីលើនេះ ក្រុមមន្រ្ដីរបស់ក្រុងកៀវ តែងតែសើចចំអកឲ្យក្រុងមូស្គូ អំពីអសមត្ថភាពរបស់កម្លាំងទាហានរុស្ស៊ី៕

 

Leave a Reply

Your email address will not be published.