នគរបាលបង្ហាញមុខជនសង្ស័យជាក្រុមក្មេងទំនើងលួច ឆក់និងបង្កហឹង្សាចំនួន២០នាក់ …

  រាជធានីភ្នំពេញៈជនសង្ស័យជាក្រុមក្មេងទំនើងបង្កហិង្សានិងធ្វើសកម្មភាព លួច ឆក់ចំនួន២០នាក់ ត្រូវបាននគរបាលជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញនិងនៅតាមបណ្ដាខណ្ឌនានាស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ក្នុងរយះពេល៣ថ្ងៃហើយយកទៅបង្ហាញមុខជាសាធារណៈរួមគ្នានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ខែមិនាឆ្នាំ២០២៥ នេះ។     តាមនគរបាលបានឲ្យដឹងថា ដោយអនុវត្តតាមបទបទបញ្ជរបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារព្រហ្មទណ្ឌកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយនគរបាលនៅតាមបណ្ដាលខណ្ឌ នានាធ្វើការស្រាវជ្រាវបង្ក្រាប  បង្ក្រាបបទល្មើសជាក់ស្តែងជាបន្តបន្ទាប់ក្នុង រយះពេល៣ថ្ងៃ ជាលទ្ធផលបង្រ្កាបបាន១០ករណីដោយ ឃាត់ខ្លួនជនសង្ស័យបានចំនួន២០នាក់។នៅក្នុងនោះករណី ឆក់ , ករណី លួច, និងករណី ក្មេងទំនើងប្រើហឹង្សា។ … Read More

ងោកមួយភ្លាំងបើករថយន្ដសណ្ដោងដឹកទូរកុងតឺន័ររេចង្កូតឡើងលើសួនច្បារពុះចែកផ្លូវបុករលើងគល់ដើមឈើចាន់គីរីមួយដ៏ធំបាក់កៀបជាប់កៃកុងរថយន្ដរងរបួសធ្ងន់ធ្ងរ…

  ភ្នំពេញ ៖ បុរសម្នាក់ងោកមួយភ្លាំងបើករថយន្ដសណ្ដោងដឹកទូរកុងតឺន័មួយគ្រឿងរេចង្កូតឡើងសួនច្បារពុះចែកផ្លូវបុករលើងគល់ដើមឈើចាន់គីរីដ៏ធំបាក់សង្កត់កៀបជាប់កៃកុងរថយន្ដរងរបួសធ្ងន់ធ្ងរ និងប៉ះបង្គោលភ្លើងទ្រេតមួយដើម។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង០០នាទីព្រឹកទៀបភ្លឺ នៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវមហាវីថីឈ្នះ ឈ្នះ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុ ឃើញមានរថយន្ដបង្កដឹកទូរសណ្ដោងកុងតឺន័រ មួយគ្រឿងក្បាលពណ៌សបើកបរដោយបុរសក្នុងស្ថានភាពងងុយដេក បានធ្វើដំណើរតាមបណ្ដោយផ្លូវមហាវីថីឈ្នះ ឈ្នះ ទិសដៅពីលិចមកកើតក្នុងឈ្បឿនលឿន ខណះបើកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែងោកមួយភ្លាំងរេចង្កូតទៅឆ្វេងឡើងសួនច្បារពុះចែកផ្លូវទៅបុកដើមឈើចាន់គីរីដ៏ធំមួយដើមរលើងគល់បាក់សង្កត់ចំក្បាលរថយន្ដកុងតឺន័រកៀបជាប់កៃកុងរថយន្ដរងរបួសធ្ងន់ធ្ងរ និងប៉ះបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតមួយដើម។ ភ្លាមៗនោះពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវឃើញ ក៏បានគាស់ទ្វាររថយន្ដជួយយកកៃកុងចេញពីរថយន្ដដើម្បីដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ផងដែរ ។   … Read More

ប៉ូលិសខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យម្នាក់តាមដិការបស់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណីប្លន់ …

  ភ្នំពេញ ÷ កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ដង្កោ សហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោបានអនុវត្តន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៨០៣ «ត»ដ.ច.ន របស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៣០នាទី ត្រង់ចំណុច ផ្លូវបេតុង ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ -ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់៖ -ឈ្មោះ ឡាយ ធួន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ បើកបរ មានទីលំនៅភូមិបាគូ សង្កាត់ដង្កោ … Read More

អាសូណាស់. ម្តាយឪពុកកំពុងជាប់ពន្ធនាគារ បន្សល់ទុកកូនប្រុសអាយុ៤ឆ្នាំឲ្យនៅជាមួយជីដូន. អកុសល់ក្មេងប្រុសចុះលេងទឹកទន្លេល..ង់ស្លា..ប់…

ភ្នំពេញ ÷ សង្វែកមែនឪពុកម្តាយបង្កើតកំពុងជាប់នៅក្នុងពន្ធនាគារតាំងពីកូនប្រុសអាយុទើបតែបាន៦ខែ. បន្សល់ទុកកូនៗចំនួន៤នាក់នៅជាមួយជីដូនបង្កើត. លុះមកដល់ពេលនេះកូនប្រុសពៅមានអាយុ៤ឆ្នាំ. ជាអកុសល់បានល-ង់ទឹកស្លា-ប់ ។   ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៥. ស្ថិតនៅជួរមាត់ទន្លេ ក្នុងភូមិដើនចាន់ សង្កាត់ច្បារអំពៅទី២. ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។   សពក្មេងប្រុសខាងលើនេះមានឈ្មោះ. សម្បត្តិ រតន: ហៅអាហុង. អាយុ៤ឆ្នាំ. ស្នាក់នៅជាមួយជីដូននៅម្តុំចំនុចកើតហេតុខាងលើ។ បើយោងតាមការរៀបរាប់ពីស្ត្រីដែលត្រូវជាយាយបង្កើតរបស់សពក្មេងប្រុសខាងលើបានប្រាប់ឲ្យដឹងថា. ក្មេងប្រុសខាងលើនេះបានរស់នៅជាមួយគាត់តាំងពីអាយុបាន៦ខែ ដោយឪពុកម្តាយរបស់គេត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយខាងចៅក្រុមបានសម្រេចឃុំខ្លួនពួកគេទាំង២នាក់ប្តីប្រពន្ធអស់រយះពេល៤ឆ្នាំទៅហើយ. អកុសល់នៅល្ងាចថ្ងៃទី២៤ ខែកុម្ភះ មានក្មេងៗប្រហែល៥នាក់បានចុះទៅងូតទឹកលេងនៅក្នុងទឹកទន្លេ. … Read More

ស្ត្រីម្នាក់បានសម្រេចចិត្តធ្វើអត្តឃា-ត. អា. ក. សម្លា—ប់ខ្លួនឯងនៅក្នុងផ្ទះល្វែងក្នុងបុរីជ័យឧត្តម បង្កឲ្យមានការភ្ញាក់ផ្អើល…

ភ្នំពេញ ÷ ស្ត្រីម្នាក់បានសម្រេចចិត្តបញ្ចប់ជិវិតខ្លួនឯង. ដោយទ្រាំនិងជំងឺប្រចាំកាយលែងបាន. បានយកកាំបិតបុ័ងតោ. អា- ក សម្លា-ប់ខ្លួនឯ-ងនៅក្នុងផ្ទះរបស់គាត់ក្នុងបុរីជ័យឧត្តម. ស្ថិតនៅផ្ទះលេខ៨៥បេ. ភូមិព្រះពន្លា សង្កាត់ព្រែកប្រា. ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ សពស្ត្រីខាងលើមានឈ្មោះ វង្ស សៀងកែន. ភេទស្រី អាយុ៥៩ ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅទីរួមខេត្តស្ទឹងត្រែង បច្ចុប្បន្នស្នាក់នៅចំនុចកើហេតុខាងលើ។ យោងតាមការរៀបរាប់ពីប្តីរបស់ស្ត្រីខាងលើបានប្រាប់ឲ្យដឹងថា. នៅមុនពេលកើតហេតុ. ស្ត្រីខាងលើមានអាការៈមិនសូវស្រួលខ្លួនដោយប្រាប់ប្តីនិងកូនថា. គាត់មានជំងឺបេះដូង ហើយក្រុមគ្រួសារបានដឹកយកទៅសំរាកព្យាបាលនៅឯមន្ទីរពេទ្យកាល់ម៉ែត.បានរយះពេល២ថ្ងៃ. ហើយបានត្រលប់មកផ្ទះវិញ. លុះនៅព្រឹកមិញនេះខណៈប្តីនិងកូនរបស់គាត់ចេញទៅក្រៅបាត់អស់ ទើបស្ត្រីខាងលើនេះបានសម្រេចចិត្តយកកាំបិតបុ័តតោ. … Read More

ទុក្ខជាន់ទុក្ខ កំពុងតែធ្វើបុណ្យសពឪពុកឆ្លងចរន្តអគ្គិសនីឆេះផ្អើលពេញរោងបុណ្យ…

  ភ្នំពេញ ÷ ឆ្លងចរន្តអគ្គិសនីឆេះរោងបុណ្យសពលោកតាអាយុ៩២ឆ្នាំម្នាក់ដែលកូនៗចៅៗនិងក្រុមគ្រួសារសាច់ញាតិកំពុងតែរៀបចំធ្វើបុណ្យសព ។   ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៧និង២០នាទី ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥. ស្ថិតនៅចំនុចរោងបុណ្យសពមួយកន្លែង. នៅភូមិដំណាក់ធំ៤. សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។   យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា. មុនពេលកើតហេតុក្រុមគ្រួសារនៃសពលោកតាវ័យ៩២ឆ្នាំម្នាក់បានរៀបចំធ្វើពិធីបុណ្យសពរយះពេល២ថ្ងៃហើយ ហើយថ្ងៃស្អែកនិងរៀបចំដង្ហែសពទៅបូជា. ខណៈកំពុងតែរៀបចំបបរទទួលភ្ញៀវដែលបានមកចូលរួមបុណ្យសពខាងលើ ស្រាប់តែមានផ្សែងហុយចេញពីបន្ទប់ជួលដែលម្ចាស់បុណ្យសពបានប្រមូលសម្ភារៈទុកនៅខាងក្នុង បានឆេះរាលដល់ផ្ទះបុណ្យសព បង្កឲ្យមានការភិតភ័យដល់កូនៗនិងក្រុមគ្រួសារសព បាននាំគ្នាជួយសែងមឈូសលើកចេញមកខាងក្រៅ. ហើយបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដ្ឋានភ្លាមៗ. បន្ទាប់ពីសមត្ថកិច្ចនៃប៉ុស្តិរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ទទួលបានព័ត៍មានថាមានអគ្គីភ័យឆេះរោងបុណ្យនេះភ្លាមក៏បានរាយការណ៍បន្តទៅកាន់ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គីភ័យចេញទៅជួយអន្តរាគមន៍បានទឹកទប់ស្កាត់ការពារនៅទីតាំងកើតហេតុខាងលើដើម្បីកុំឲ្យមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរៗនោះ ហើយអគ្គីភ័យខាងលើបានរលត់ទៅវិញទាំងស្រុងជាស្ថាពរនៅវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃខែនិងឆ្នាំដដែល៕   … Read More

នគរបាលរាជធានីភ្នំពេញបង្ហាញមុខ ជនសង្ស័យជាក្រុមក្មេងទំនើងលួច ប្លន់និងប្រើហិង្សា ចំនួន ២៩ នាក់ …

ភ្នំពេញ ÷ ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២៥នេះបានធ្វើសន្និសិទកាសែតបង្ហាញមុខជនសង្ស័យជាក្រុមក្មេងទំនើងប្រព្រឹត្តបទល្មើសលួច ប្លន់និងបង្កហិង្សាដោយចេតនាចំនួន ២៩នាក់។   លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យាស្នងការរងនគបាលរាជធានីភ្នំពេញទទួលផែននគរបាលព្រហ្មទណ្ឌបានអោយដឹងថា ដោយមានបទបញ្ជាពី ឯកឧត្តមឧត្តមសេនីយ៍ឯកជួនណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនិងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានសហការជាមួយនគរបាលនៃអធិការដ្ឋានចំនួន៦រួមមានខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ ,ខណ្ឌកំបូល,ខណ្ឌច្បារអំពៅ, ខណ្ឌសែនសុខ,និងខណ្ឌដូនពេញបានធ្វើការស្រាវជ្រាវ នៅក្នុងរយៈពេល៣ថ្ងៃនេះបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ បានចំនួន 10 ករណីសរុបចំនួន ២៩នាក់ នឹងចាប់យកវត្ថុតាង ពាក់ព័ន្ធប្រព្រឹត្តបទល្មើសមួយចំនួន។នៅក្នុងនោះមានករណីលួច ចំនួន ៨ ករណីឃាត់បានចំនួន ៩ នាក់,លួចមានស្ថានទម្ងន់ទោសកាប់យកស្លាកលេខម៉ូតូចំនួន ១ ករណីឃាត់ខ្លួនបានចំនួន ៨ នាក់,ហិង្សាដោយចេតនា១ករណីឃាត់ខ្លួនបានចំនួន … Read More

យុវតីម្នាក់បានស្លា-ប់និងម្នាក់ទៀតរងរបួសធ្ង-ន់ រថយន្តបុកកិនពីក្រោយខណៈកំពុងជិះម៉ូតូតាមផ្លូវ…

  ភ្នំពេញ ÷ យុវតីម្នាក់បានស្លា-ប់បាត់ប-ង់ជិវិ-តភ្លាមៗ. ចំណែកយុវតីម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទី. រសៀលថ្ងៃទី១៦. ខែមករា ឆ្នាំ២០២៤. ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៨. ចំនុចរង្វង់មូលស្វាយអន្ទរ. ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។   សពយុវតីរងគ្រោះខាងលើនេះមានឈ្មោះ ឡុុង. អ៊ូក អាយុ១៥ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតនៅភូមិព្រៃខ្លា២. ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។   យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា. មុនពេលកើតហេតុគេឃើញយុវតីរងគ្រោះទាំង២នាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ព៍ណ៍ខ្មៅមួយគ្រឿង ពាក់ផ្លាកលខបន្ទាយមានជ័យ1Y-1510ជិះឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៨ ក្នុងទិសដៅពីលិចទៅកើត ស្របពេលនោះក៏មានរថយន្តធុនធំប្រភេទរថយន្តសណ្តោងម៉ាកHYUNDAIព៍ណស. … Read More

ល្បួងក្មេងស្រីវ័យ១៤ឆ្នាំយកទៅរួមរ័កបានសម្រេច ទីបំផុតដោះដៃចោលនាង បម្រុងត្រៀមចូលរោងការជាមួយអ្នកថ្មី ម្តាយក្មេងស្រីមកប្តឹងសមត្ថកិច្ច…

ភ្នំពេញ ÷ យុវតីម្នាក់ត្រូវបានប្រុសស្នេហ៍លួងលោម រំលោភសេពសន្ថវៈបានសម្រេច កាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំ២០២៤កន្លងមក ពេលដែលបានខ្លួនប្រាណនាងហើយស្រាប់តែ ប្រុសស្នេហ៍រូបនោះបានផ្តាច់ការទំនាក់ទំនង ទៅទាក់ទងស្រីថ្មី ធ្វើឲ្យរូបនាងខូចចិត្តយ៉ាងខ្លាំង រួចបានប្រាប់រឿងការពិតដល់ម្តាយនិងយាយ រួសរាន់មកប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍កាលពីព្រឹកថ្ងៃទី៨ ខែមករាឆ្នាំ២០២៥។   យុវតីជានរងគ្រោះមាន ឈ្មោះ ភន ភក្តី អាយុ១៤ឆ្នាំស្នាក់នៅជាមួយម្តាយបង្កើតនិងយាយបង្កើតនៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ។   ចំណែកខាងប្រុសស្នេហ៍ឈ្មោះ សូន ភក្តី អាយុ២០ឆ្នាំមុខរបរដឹកឥវ៉ាន់ មានស្រុកកំណើតនៅខេត្តតាកកែវ   ប្រភពព័ត៌មានពីម្ដាយយុវតីរងគ្រោះ បានប្រាប់ឲ្យដឹងថា … Read More

ប៉ូលិសដេញចាប់ចោរប្លន់ម៉ូតូដល់ក្នុងព្រៃមាត់ស្ទឹងព្រែកត្នោតឃាត់ខ្លួនបាន២នាក់និងរត់រួចម្នាក់

  ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាងនគរបាលខណ្ឌដង្កោ ដេញតាមនិងឡោមព័ទ្ធចាប់បាន ខណៈពួកគេរត់គេចខ្លួនចូលទៅក្នុងព្រៃមាត់ស្ទឹងព្រែកត្នោត ចំណែកម្នាក់ទៀតគេចខ្លួនបាត់ ។ ជនសង្ស័យខាងលើបានធ្វើសកម្មភាពវាយនិងកាប់យុវជនម្នាក់កំពុងអង្គុយលើម៉ូតូរង់ចាំជួបសង្សារ ប្លន់យកបានម៉ូតូ១គ្រឿង កាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ។ នៅត្រង់ចំណុចមុខដីឡូតិ៍គ្មានលេខ ស្ថិតនៅតាមផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។   ជនសង្ស័យខាងលើនោះទី១,ឈ្មោះ អុល ប្រុសកា ហៅ ខ្មៅ អាយុ២៥ឆ្នាំ … Read More