ប៉ូលិសខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យម្នាក់តាមដិការបស់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណីប្លន់ …

 

ភ្នំពេញ ÷ កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ដង្កោ សហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោបានអនុវត្តន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៨០៣ «ត»ដ.ច.ន របស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៣០នាទី ត្រង់ចំណុច ផ្លូវបេតុង ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

-ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់៖

-ឈ្មោះ ឡាយ ធួន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ បើកបរ មានទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

 

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៣០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានអនុវត្តន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៨០៣ «ត»ដ.ច.ន ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ចុះហត្ថលេខាដោយលោក ឃ្លោក ពិសិដ្ឋ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ដែលបង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ ឡាយ ធួន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទៈ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុច ផ្ទះគ្មានលេខ ផ្លូវលំ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ។សមត្ថកិច្ចបានចាប់ខ្លួនឈ្មោះ ឡាយ ធួន ត្រង់ចំណុច ផ្លូវបេតុង ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

Leave a Reply

Your email address will not be published.