ទុក្ខជាន់ទុក្ខ កំពុងតែធ្វើបុណ្យសពឪពុកឆ្លងចរន្តអគ្គិសនីឆេះផ្អើលពេញរោងបុណ្យ…

 

ភ្នំពេញ ÷ ឆ្លងចរន្តអគ្គិសនីឆេះរោងបុណ្យសពលោកតាអាយុ៩២ឆ្នាំម្នាក់ដែលកូនៗចៅៗនិងក្រុមគ្រួសារសាច់ញាតិកំពុងតែរៀបចំធ្វើបុណ្យសព ។

 

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៧និង២០នាទី ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥. ស្ថិតនៅចំនុចរោងបុណ្យសពមួយកន្លែង. នៅភូមិដំណាក់ធំ៤. សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា. មុនពេលកើតហេតុក្រុមគ្រួសារនៃសពលោកតាវ័យ៩២ឆ្នាំម្នាក់បានរៀបចំធ្វើពិធីបុណ្យសពរយះពេល២ថ្ងៃហើយ ហើយថ្ងៃស្អែកនិងរៀបចំដង្ហែសពទៅបូជា. ខណៈកំពុងតែរៀបចំបបរទទួលភ្ញៀវដែលបានមកចូលរួមបុណ្យសពខាងលើ ស្រាប់តែមានផ្សែងហុយចេញពីបន្ទប់ជួលដែលម្ចាស់បុណ្យសពបានប្រមូលសម្ភារៈទុកនៅខាងក្នុង បានឆេះរាលដល់ផ្ទះបុណ្យសព បង្កឲ្យមានការភិតភ័យដល់កូនៗនិងក្រុមគ្រួសារសព បាននាំគ្នាជួយសែងមឈូសលើកចេញមកខាងក្រៅ. ហើយបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដ្ឋានភ្លាមៗ. បន្ទាប់ពីសមត្ថកិច្ចនៃប៉ុស្តិរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ទទួលបានព័ត៍មានថាមានអគ្គីភ័យឆេះរោងបុណ្យនេះភ្លាមក៏បានរាយការណ៍បន្តទៅកាន់ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គីភ័យចេញទៅជួយអន្តរាគមន៍បានទឹកទប់ស្កាត់ការពារនៅទីតាំងកើតហេតុខាងលើដើម្បីកុំឲ្យមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរៗនោះ ហើយអគ្គីភ័យខាងលើបានរលត់ទៅវិញទាំងស្រុងជាស្ថាពរនៅវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃខែនិងឆ្នាំដដែល៕

 

#គេហទំព័រព័ត៌មានស្រលាញ់យុតិ្តធម៌

Leave a Reply

Your email address will not be published.