ល្បួងក្មេងស្រីវ័យ១៤ឆ្នាំយកទៅរួមរ័កបានសម្រេច ទីបំផុតដោះដៃចោលនាង បម្រុងត្រៀមចូលរោងការជាមួយអ្នកថ្មី ម្តាយក្មេងស្រីមកប្តឹងសមត្ថកិច្ច…

ភ្នំពេញ ÷ យុវតីម្នាក់ត្រូវបានប្រុសស្នេហ៍លួងលោម រំលោភសេពសន្ថវៈបានសម្រេច កាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំ២០២៤កន្លងមក ពេលដែលបានខ្លួនប្រាណនាងហើយស្រាប់តែ ប្រុសស្នេហ៍រូបនោះបានផ្តាច់ការទំនាក់ទំនង ទៅទាក់ទងស្រីថ្មី ធ្វើឲ្យរូបនាងខូចចិត្តយ៉ាងខ្លាំង រួចបានប្រាប់រឿងការពិតដល់ម្តាយនិងយាយ រួសរាន់មកប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍កាលពីព្រឹកថ្ងៃទី៨ ខែមករាឆ្នាំ២០២៥។

 

យុវតីជានរងគ្រោះមាន ឈ្មោះ ភន ភក្តី អាយុ១៤ឆ្នាំស្នាក់នៅជាមួយម្តាយបង្កើតនិងយាយបង្កើតនៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ។

 

ចំណែកខាងប្រុសស្នេហ៍ឈ្មោះ សូន ភក្តី អាយុ២០ឆ្នាំមុខរបរដឹកឥវ៉ាន់ មានស្រុកកំណើតនៅខេត្តតាកកែវ

 

ប្រភពព័ត៌មានពីម្ដាយយុវតីរងគ្រោះ បានប្រាប់ឲ្យដឹងថា គាត់ជាស្ត្រីមេម៉ាយហើយមានកូនស្រីតែម្នាក់ដោយសារតែជីវភាពខ្វះខាត គាត់ក៏សម្រេចចិត្តឲ្យកូនស្រីទៅ ធ្វើជាអ្នករត់តុលក់គុយទាវនៅហាងមួយកន្លែង ហើយកន្លងមកកូនស្រីតែងតែ មានប្រុសស្នេហ៍ខាងលើបានចេញចូលមកលេងបន្ទប់ជួលជាញឹកញាប់ ដោយសារតែរូបគេបានសារភាពថាស្រឡាញ់កូនស្រីរបស់គាត់ តែពេលដែលស្រឡាញ់គ្នាអស់រយៈពេលជិតមួយឆ្នាំនោះ ខាងប្រុសមិនដែលធ្វើអ្វីផ្ដេសផ្ដាសទៅកូនស្រីរបស់គាត់នោះទេ ។

គាត់បានបន្តទៀតថា មួយរយៈដើមខែមករាឆ្នាំ២០២៥នេះ គាត់បានសង្កេតឃើញអាការៈរបស់កូនស្រីគាត់មានសភាពស្លេកស្លាំង និងមានសភាពស្រងូតស្រងាត់ ដូចជាមនុស្សពិបាកចិត្តពេលនោះគាត់បានសួរនាំទៅលើកូនស្រីរបស់គាត់តែកូនស្រីរបស់គាត់មិនព្រមឆ្លើយប្រាប់គាត់ទេ រហូតដល់ល្ងាចថ្ងៃទី៧ខែមករាឆ្នាំ២០២៥ រូបគាត់រួមនិងយាយក៏បានសួរនាំដេញដោលចុះឡើងចុះឡើងទើបកូនស្រីគាត់បាន យករឿងនេះប្រាប់ទៅម្តាយនិងយាយឲ្យបានដឹង ហើយម្តាយក៏បានសម្រេចចិត្តដឹកដៃកូនមកជួបជាមួយនឹងសមត្ថកិច្ច

 

ប្រភពព័ត៌មានពីយុវតីរងគ្រោះបានប្រាប់ក្រុមការងារឲ្យដឹងថា រូបនាងបានមានការទំនាក់ទំនងជាមួយប្រុសស្នេហ៍អស់រយៈពេលជិតមួយឆ្នាំមកហើយ ស្គាល់គ្នាកាលពីខែវិច្ឆិកាឆ្នាំ២០២៣ ក៏បានទំនាក់ទំនងដឹកដើរលេងឬក៏ទៅញ៉ាំអី តែមិនដែលធ្វើអ្វីផ្ដេសផ្ដាសនោះឡើយ រហូតដល់ អំឡុងខែ វិច្ឆិកាឆ្នាំ២០២៤ ដោយមានកម្មវិធីនៅផ្ទះមីង រូបនាងនិងគូស្នេហ៍និងម្តាយក៏បានទៅចូលរួម ញ៉ាំអាហារជុំគ្នា រហូតដល់ម៉ោង៨យប់ ប្រុសស្នេហ៍ក៏បានដឹករូបនាងមកដល់ ឃ្លាំងលកដូនៅម្តុំបុរីពិភពថ្មី៣ នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ពេលមកដល់ ឃ្លាំងកន្លែងដែលគេធ្វើការនោះ ប្រុសស្នេហ៍បានឲ្យរូបគេអង្គុយលើ រទះដែលគេសម្រាប់ដឹកចានស្នោយកទៅដាក់ឲ្យម៉ូយ ហើយធ្វើការលួងលោម សូមនាងដេកជាមួយ ដោយសារតែរូបនាងស្រវឹងស្រឿងៗនិងស្រឡាញ់បុរសជាគូស្នេហ៍នោះផងក៏បាន ព្រមដេកជាមួយគ្នាបានសម្រេច ។

 

ចាប់តាំងពីបានដេកនៅជាមួយគ្នាហើយប្រុសស្នេហ៍រូបនោះ បានព្រងើយកន្តើយមិនរវីរវល់ទៅលើរូបនាងដូចមុនទេ ដោយតាមការឆាតក៏មិនចូលមើលដែរ ខលតាមលេខក៏មិនលើកទូរស័ព្ទទៀត ហើយមួយរយៈនេះ គេបានប្រឡុកឆាតនិងហ្វេសប៊ុក រូបនាងចោលអស់ ។

 

ប្រភពព័ត៌មានបានបន្តថានៅថ្ងៃឆ្លងឆ្នាំ សាកល រូបនាងបានដឹងថា ប្រុសស្នេហ៍រូបនោះបានមានទំនាក់ទំនងជាមួយនឹង នារីផ្សេង ហើយម្តាយខាងប្រុសក៏បាន ប្រាប់ថានឹងគិតគូរឲ្យកូនប្រុសរបស់គាត់ ជាមួយអ្នកផ្សេងនោះទៀត ធ្វើឲ្យនារីយុវតីរងគ្រោះ មានការពិបាកចិត្តយ៉ាងខ្លាំងហើយក៏សម្រេចចិត្តយករឿងនេះ ទៅប្រាប់ម្តាយនិងយាយអោយបានដឹង ពេលដែលម្តាយនិងយាយបានដឹងរឿងនេះហើយក៏ដឹកដៃចៅស្រីមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ដល់កូនស្រីចៅស្រីរបស់គាត់ផង ដោយសារកូនស្រីនិងចៅស្រីរបស់គាត់ នៅអនីតិជននៅឡើយ ។

 

ជុំវិញនឹងរឿងរ៉ាវនេះសមត្ថកិច្ចនគរបាលប៉ុស្តុិព្រៃសក៏បានទទួលពាក្យបណ្ដឹងពីខាងម្ដាយយុវតីរងគ្រោះនិង បានធ្វើលិខិតកោះហៅបុរសដែលជាគូស្នេហ៍យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃសនៅពេលក្រោយ៕

 

#គេហទំព័រព័ត៌មានស្រលាញ់យុតិ្តធម៌

Leave a Reply

Your email address will not be published.