យុវតីម្នាក់បានស្លា-ប់និងម្នាក់ទៀតរងរបួសធ្ង-ន់ រថយន្តបុកកិនពីក្រោយខណៈកំពុងជិះម៉ូតូតាមផ្លូវ…

 

ភ្នំពេញ ÷ យុវតីម្នាក់បានស្លា-ប់បាត់ប-ង់ជិវិ-តភ្លាមៗ. ចំណែកយុវតីម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទី. រសៀលថ្ងៃទី១៦. ខែមករា ឆ្នាំ២០២៤. ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៨. ចំនុចរង្វង់មូលស្វាយអន្ទរ. ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

 

សពយុវតីរងគ្រោះខាងលើនេះមានឈ្មោះ ឡុុង. អ៊ូក អាយុ១៥ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតនៅភូមិព្រៃខ្លា២. ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

 

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា. មុនពេលកើតហេតុគេឃើញយុវតីរងគ្រោះទាំង២នាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ព៍ណ៍ខ្មៅមួយគ្រឿង ពាក់ផ្លាកលខបន្ទាយមានជ័យ1Y-1510ជិះឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៨ ក្នុងទិសដៅពីលិចទៅកើត ស្របពេលនោះក៏មានរថយន្តធុនធំប្រភេទរថយន្តសណ្តោងម៉ាកHYUNDAIព៍ណស. ពាក់ផ្លាកលេខត្បូងឃ្មុំ3A-1812 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាបានបុកយុវតីរងគ្រោះចំពីខាងក្រោយហើយកិនស្លា-ប់ម្នាក់និងរងរបួសធ្ងន់ម្នាក់។

ចំណែកអ្នកបើកបរថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងធ្វើការសាកសួរនិងអនុវត្តតាមនិតិវិធី។

ចំណែកសពយុវតីរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដេកយកទៅធ្វើបុណ្យតាមប្រពៃណី។

រីឯរថយន្តបង្កនិងម៉ូតូជនរងគ្រោះសមត្ថកិច្ចបានយកទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ។

Leave a Reply

Your email address will not be published.