នគរបាលបង្ហាញមុខជនសង្ស័យជាក្រុមក្មេងទំនើងលួច ឆក់និងបង្កហឹង្សាចំនួន២០នាក់ …

 

រាជធានីភ្នំពេញៈជនសង្ស័យជាក្រុមក្មេងទំនើងបង្កហិង្សានិងធ្វើសកម្មភាព លួច ឆក់ចំនួន២០នាក់

ត្រូវបាននគរបាលជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញនិងនៅតាមបណ្ដាខណ្ឌនានាស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ក្នុងរយះពេល៣ថ្ងៃហើយយកទៅបង្ហាញមុខជាសាធារណៈរួមគ្នានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ខែមិនាឆ្នាំ២០២៥ នេះ។

 

 

តាមនគរបាលបានឲ្យដឹងថា ដោយអនុវត្តតាមបទបទបញ្ជរបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារព្រហ្មទណ្ឌកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានសហការជាមួយនគរបាលនៅតាមបណ្ដាលខណ្ឌ នានាធ្វើការស្រាវជ្រាវបង្ក្រាប  បង្ក្រាបបទល្មើសជាក់ស្តែងជាបន្តបន្ទាប់ក្នុង រយះពេល៣ថ្ងៃ

ជាលទ្ធផលបង្រ្កាបបាន១០ករណីដោយ ឃាត់ខ្លួនជនសង្ស័យបានចំនួន២០នាក់។នៅក្នុងនោះករណី ឆក់ , ករណី លួច, និងករណី ក្មេងទំនើងប្រើហឹង្សា។

 

 

តាមនគរបាលបានឱ្យដឹងទៀតថា  នៅក្នុងចំណោមជនសង្ស័យចំនួន២០ នាក់នៅក្នុងនោះនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបង្ក្រាបបាន១ករណីឆក់ទូរស័ព្ទ,នគរបាលខណ្ឌដូនពេញ បង្ក្រាបបាន ២ករណី(ឆក់ទូស័ព្ទ ១ករណី, ករណីលួច ម៉ូតូនិងខ្សែភ្លើង១ករណី),នគរបាលខណ្ឌដង្កោ បង្ក្រាបបាន២ករណី (ឆក់ទូរស័ព្ទនិងលួចម៉ូតូ),នគរបាលខណ្ឌបឹងកេងកង  បង្ក្រាបបានជនសង្ស័យឆក់១ករណី,នគរបាលខណ្ឌ៧មករា.បង្ក្រាបបាន១ ករណី លួចខ្សែភ្លើង,នគរបាលខណ្ឌសែនសុខបង្ក្រាបក្រុមក្មេងទំនើង

ហឹង្សា ទំនាស់វាយគ្នានិងកាប់ម៉ូតូ

បណ្តាលអោយខូចខាត១ករណី,នគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបាន២ករណី(រំលោភលើទំនុកចិត្តខ្ចីម៉ូតូនិងធ្វើអោយខូចខាតចេតនាគប់កញ្ចក់ឡាន)។

 

ជនសង្ស័យទាំង២០ នាក់ត្រូវបានកម្លាំងនគរបាលជំនាញនិងនគរបាលនៅតាមបណ្ដាខណ្ឌ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕

Leave a Reply

Your email address will not be published.