អាសូណាស់. ម្តាយឪពុកកំពុងជាប់ពន្ធនាគារ បន្សល់ទុកកូនប្រុសអាយុ៤ឆ្នាំឲ្យនៅជាមួយជីដូន. អកុសល់ក្មេងប្រុសចុះលេងទឹកទន្លេល..ង់ស្លា..ប់…

ភ្នំពេញ ÷ សង្វែកមែនឪពុកម្តាយបង្កើតកំពុងជាប់នៅក្នុងពន្ធនាគារតាំងពីកូនប្រុសអាយុទើបតែបាន៦ខែ. បន្សល់ទុកកូនៗចំនួន៤នាក់នៅជាមួយជីដូនបង្កើត. លុះមកដល់ពេលនេះកូនប្រុសពៅមានអាយុ៤ឆ្នាំ. ជាអកុសល់បានល-ង់ទឹកស្លា-ប់ ។

 

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៥. ស្ថិតនៅជួរមាត់ទន្លេ ក្នុងភូមិដើនចាន់ សង្កាត់ច្បារអំពៅទី២. ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

 

សពក្មេងប្រុសខាងលើនេះមានឈ្មោះ. សម្បត្តិ រតន: ហៅអាហុង. អាយុ៤ឆ្នាំ. ស្នាក់នៅជាមួយជីដូននៅម្តុំចំនុចកើតហេតុខាងលើ។

បើយោងតាមការរៀបរាប់ពីស្ត្រីដែលត្រូវជាយាយបង្កើតរបស់សពក្មេងប្រុសខាងលើបានប្រាប់ឲ្យដឹងថា. ក្មេងប្រុសខាងលើនេះបានរស់នៅជាមួយគាត់តាំងពីអាយុបាន៦ខែ ដោយឪពុកម្តាយរបស់គេត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយខាងចៅក្រុមបានសម្រេចឃុំខ្លួនពួកគេទាំង២នាក់ប្តីប្រពន្ធអស់រយះពេល៤ឆ្នាំទៅហើយ. អកុសល់នៅល្ងាចថ្ងៃទី២៤ ខែកុម្ភះ មានក្មេងៗប្រហែល៥នាក់បានចុះទៅងូតទឹកលេងនៅក្នុងទឹកទន្លេ. ហើយមានស្ត្រីម្នាក់បានឃើញក៏យករំពាត់ដេញគំរាមវាយពួកក្មេងទាំងនោះឲ្យឡើងមកលើគោកវិញ. ដោយបាត់តែក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងប្រុសស្រីទាំង៥នាក់ខាងលើ. ដោយមានការសង្ស័យថាចៅប្រុសរបស់គាត់លង់ទឹកទន្លេ. រូបគាត់បានស្រែកឲ្យអ្នកភូមិជួយរុករកដែរតែនៅតែរកចៅប្រុសរបស់គាត់មិនឃើញ. លុះព្រឹកឡើងក៏មានយុវជនម្នាក់បានង្ហោះខ្លែងនៅម្តុំមាត់ទន្លេក៏ប្រទះឃើញសាកសពក្មេងប្រុសខាងលើអណ្តែតក្នុងទឹកទន្លេ. ក៏បានរត់មកប្រាប់គាត់ទើបបង្កឲ្យមានការភ្ញាក់ ផ្អើល. និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ. ក្រោយពេលដែលកម្លាំងសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ច្បារអំពៅទី២ ទទួលបានព័ត៍មានថាមានក្មេងប្រុសលង់ទឹកស្លាប់ ភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំនុចកើតហេតុនិងបានស្រង់សពចេញពីទឹកទន្លេ និងរាយការបន្តទៅកាន់កម្លាំងជំនាញនគរបាលខណ្ឌច្បារអំពៅនិងកម្លាំងជំនាញការិយាល័យកោសល្យវិច័យវិទ្យាសាស្ត្រនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យសព. ដោយសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងដា សពក្មេងប្រុសខាងលើនេះពិតជាបានលង់ទឹកឈ្លក់ស្លាប់ពិតប្រាកដមែន. ហើយសពសមត្ថកិច្ចបានធ្វើកំណតើហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

#គេហទំព័រព័ត៌មានស្រលាញ់យុតិ្តធម៌

Leave a Reply

Your email address will not be published.