IMF មើលឃើញសេដ្ឋកិច្ចសកល មានកំណើនយឺតយ៉ាវក្នុងឆ្នាំ២០២៤ បណ្ដាលមកពីអតិផរណានៅប្រទេសចិន និងសង្គ្រាមពីរជ្រុង …

យោងតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិIMF បានបង្ហាញថា សេដ្ឋកិច្ចសកលលោក អាចនឹងដើរយឹតមួយឆ្នំាបន្តទៀត ខណៈកំណើនមានលក្ខណៈសន្សឹមៗ ខណៈអតិផរណា បន្តកើនឡើងនៅប្រទេសចិន និងកំណើនតម្រូវការតិចតួចនៅតំបន់សហភាពអឺរ៉ុប ដែលបង្កមកពីបញ្ហាសង្គ្រាមទំាងពីរជ្រុងនៃពិភពលោក ពោលគឺ តំបន់មជ្ឈិមបូព៌ា អ៊ុយក្រែន និង រុស្ស៊ី ដែលបញ្ហានេះ បានធ្វើឱ្យសុខភាពសេដ្ឋកិច្ចសកល មានភាពទន់ខ្សោយ។
ស្ថិតនៅក្នុងបរិការណ៍នេះដែរ មូលនិធិរូបិយវត្ថុអន្តរជាតិដដែលបានព្យាករណ៍ទៀតថា កំណើនជីឌីភីសកលលោក(GDP)ពិតប្រាកដមានប្រមាណជា៣,២% សម្រាប់ឆ្នំា២០២៤ និងឆ្នំា២០២៥ខាងមុខ។
លោក ពៀរ៉េ អូលីវ័រ ហ្គោរីនចាស់(Pierre-Olivier Gourinchas) សេដ្ឋវិទូរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ បានលើកឡើងថា សេដ្ឋកិច្ចសកលលោកនៅតែបន្តនូវភាពធន់បន្ថែមទៀត។ លោក បានបន្តថា មានប្រទេសជាច្រើន បានកំណត់ន័យការព្យាករហាក់មិនច្បាស់លាស់អំពីភាពជាប់គំាង ស្របពេលធនាគារកណ្តាល បានបង្កើនការប្រាក់ខ្ពស់ ដើម្បីយកមកទប់ទល់នឹងអតិផរណាកំពុងតែហក់ឡើង។
ក្នុងរបាយការណ៍មូលនិធិរូបិយវត្ថុអន្តរជាតិដដែល បានបង្ហាញថា មានប្រទេសជាច្រើន កំពុងតែបង្ហាញនូវការព្រួយបារម្ភតិចតួច លើវិបត្តិចំណាយសម្រាប់ជីវិតប្រចំាថ្ងៃ ដែលចេញពីការរាតត្បាតអំពីជំងឺកូវីដ១៩៕ កុលាបភ្នំពេញ

Leave a Reply

Your email address will not be published.