ចៅសង្កាត់ស្វាយប៉ោ ជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកទ្រូងផ្លូវបណ្តាលអោយរងរបួសធ្ងន់…!
ខេត្តបាត់ដំបង-លោកចៅសង្កាត់ស្វាយប៉ោបានរងរបួសធ្ងន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកទ្រូងពុះចែកផ្លូវមួយកន្លែងនៅត្រង់ចំណុចខាងមុខសាលាបឋមសិក្សាអូរចារ លើកំណាត់ផ្លូវជាតិលេខ៥កាពីវេលាម៉ោង១០និង២០ នាទីយប់ ថ្ងៃទី៧ ខែមករា ឆ្ឆ្នាំ២០២៣ នៅស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។ ប្រភពបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាPCXពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ.1IQ-5680 បើកបរដោយបុរសម្នាក់ឈ្មោះ ហ៊ឹម សុខវណ្ណារ័ត្ន មានតួនាទីជាចៅសង្កាត់ស្វាយប៉ោក្រុងបាតតំបងជិៈក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុក៏ស្រាប់តែរ៉េចង្កូតទៅបុកទ្រូងពុះចែកផ្លូវបណ្តាលអោយដួលបោកក្បាលរងរបួសធ្ងន់ធតែម្តង។ ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញបានចុះទៅដល់ក៏បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យស្នងការខេត្ត ចំណែកមធ្យោបាយត្រូវបានយកទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយប៉ោផងដែរ៕











