រថយន្តកុងតឺន័រមួយគ្រឿងបើកគិចចេញពីម៉ូតូបណ្ដាលឲ្យរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវ ហ្នឹងបុកបង្គោលស្លាកប៉ាណូបាក់អស់មួយដើមចំណែកឯរថយន្តរងការខូចខាតយ៉ាងដំណំ…!
ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នេះបានកេីតឡេីងនៅវេលាម៉ោង១១និង២០នាទីថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៣ តាមបណ្ដោយ ផ្លូវ ជាតិលេខ៣ សង្កាត់ ចោមចៅ ២ ខណ្ឌ ពោធិ៍ សែនជ័យ រាជធានី ភ្នំពេញ ។
ប្រភពពីតៃកុងរថយន្តបានដឹងថានៅមុនពេលកើតហេតុរូបគាត់បានបើករថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយសន្តោងរម៉ក ពាក់ស្លាកលេខភ្នំពេញ3F-1895 ក្នុង ល្បឿន លឿន លុះមកដល់កន្លែងកេីតហេតុបានគិចពីមូតូមួយគ្រឿង ក៏រ៉េចង្កូតមកឆ្វេងដៃ ឡេីងលេីសួនពុះចែកទ្រូងផ្លូវ ហេីយក៍បន្តទៅបុកផ្លាកប៉ាន់ណូបាក់អស់មួយផ្ទាំងគៀបជាប់និងកាប៊ីនរថយន្ត សំណាង ល្អ អ្នកបើកបរ រងរបួស បន្តិចបន្តួច ចំណែក ឯ រថយន្ត រកកាខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយ កេីតហេតុភាគគីខាងដំណាងរថយន្ត បានមកដល់នឹងចេញថ្លៃខូចខាតទៅភាគគី ផ្លាកប៉ាន់ណូ នឹងហៅរថយន្តស្ទូចមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង ៕












