ឃុំខ្លួនអ្នកលេងកាំបិតធំគួនអុី…

 

ភ្នំពេញ ៖ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៣ បានសម្រេចធ្វើការចោទប្រកាន់ក្រុមអ្នកលេងអន្ធពាលប្រើកាំបិតធំគួនអ៊ី និងដំបងអ៊ូខុង ៣ នាក់ជាផ្លូវការហើយ ដោយចោទប្រកាន់ពីបទ « ហឹង្សាដោយមានស្ថានទម្ងន់ទោស និងកាន់ កាប់អាវុធខុសច្បាប់ » ដែលជាបទល្មើសព្រហ្មទណ្ឌសុទ្ធសាធ ហើយសំណុំរឿងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន កុំឲ្យពួកគាត់នៅក្រៅខ្លាំងដៃពេក ។

ជនជាប់ចោទទី១/ ឈ្មោះ រុំលី សៃនី ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹង មានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ទី២/ឈ្មោះ រុំលី សុខសាន្ត ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ទី៣/ ជនសង្ស័យឈ្មោះ ម៉េង សុខហេង ភេទប្រុស អាយុ១៥ ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នគរបាលខណ្ឌមានជ័យ បានបើកការស្រាវជ្រាវ និងឈានដល់ការ ឃាត់ខ្លួនក្មេងទំនើង០៣នាក់ ដែលបានប្រើដំបង និងកាំបិត មួយដើម ក្រោយប្រើហិង្សាវាយទៅលើ មនុស្សប្រុសស្រីមួយក្រុម ។ ហេតុការណ៏នេះកើតឡើកកាលពីវេលាម៉ោង ៤ និង ៣០នាទីទាបភ្លឺ ត្រូវនិងថ្ងៃទី០៣ ខែ មករា ឆ្នាំ ២០២៣ ត្រង់ចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមកាំម៉េរ៉ាសុវត្ថិភាព មួយឃ្លីបដែលបានបែកធ្លាយនៅលើបណ្តាញសង្គម កាលពីវេលាម៉ោង ៤ និង ៣០នាទីទាបភ្លឺ ថ្ងៃ០៣ ខែមករា ឆ្នាំ ២០២៣ មានយុវជនមួយក្រុម ប្រដាប់ដោយដំបង និង កាំបិត បានប្រើប្រាស់ហិង្សា មកលើ មនុស្សប្រុសស្រីមួយក្រុម ដោយមិនដឹងពីមូលហេតុអ្វី  ដែលបង្ហាញពីសកម្មភាពយ៉ាងអនាធិតេយ្យ ។ បន្ទាប់ពីបែកធ្លាយឃ្លីបខាងលើ នៅព្រឹកថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ក្រុមក្មេងទំនើង ដល់ផ្ទះរបស់ពួកគេតែម្តង ។ ក្រោយពីឃាត់ខ្លួនជនអន្ធពាលទាំង៣នាក់ ត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕

ប្រភព ( មករា )

Leave a Reply

Your email address will not be published.