ឆេះកន្លែងលាងរថយន្តយីហោមជ្ឈមណ្ឌលថែទាំរថយន្តជីង ស៊ូ ផ្អើលនៅខណ្ឌចំការមន…!

 

ភ្នំពេញ-អគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង ដែលហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​ ១២និង៣០នាទីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ដែលសិ្ថតនៅចំណុចមជ្ឈមណ្ឌលថែទាំរថយន្ត​ ជីង​ ស៊ូ ផ្លូវលេខ១០៥ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

ហេតុការណ៍​អគ្គីភ័យឆាបឆេះខាងលេីនេះ​ ក​ម្លាំងសមត្ថកិច្ចកំពុងតែធ្វេីការស្រាវជ្រាវ​ ដោយនៅខាងក្នុងបានធ្វើឲ្យខូចខាតសម្ភារៈគ្រឿងអេឡិចត្រូនិចអស់ទាំងស្រុង​ ព្រមទាំងឆេះបន្ទប់ជាន់ទី១​ ទំហំ​ ៤ម៉ែត្រ​ x ៦ម៉ែត្រ​ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

រហូដល់ម៉ោង​ ១និង៣០នាទីរសៀលរ​នាថ្ងៃខែឆ្នាំដដែល អគ្គីភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់៖

-រថយន្តការិយាល័យអគ្គីភ័យ រាជធានីភ្នំពេញ ចំនួន​ ៦គ្រឿង ប្រេីប្រាស់ទឹកអស់ ៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប​

​ -រថយន្តជំនួយអន្តរាគមន៍របស់ក្រសួងមហាផ្ទៃ​ ចំនួន​ ២គ្រឿង​ មិនបានប្រេីប្រាស់ ។

-រថយន្តរបស់ទីក្រុង​ អូឡាំព្យា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៤ម៉ែត្រគូប​,​

-រថយន្តរបស់ទីក្រុងកោះពេជ្រ​ ចំនួន​ ២គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ២ឡាន​ ស្មេីរនឹង​ ៨ម៉ែត្រគូប

– រថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មើ​នឹង​ ៦ម៉ែត្រ​គូប​

-រថយន្តរបស់ទីក្រុងកោះនរា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៤ម៉ែត្រគូ

អគ្គីភ័យខាងលើបណ្តាលអោយខូចខាតសម្ភារៈផ្សេងៗនិងគ្រឿងអេឡិចត្រូនិចអស់ទាំងស្រុង ។ ដូចឆ្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា ។

 

Leave a Reply

Your email address will not be published.