កាត់ទោស​បក្សពួក​ជួញដូរគ្រឿងញៀន​ជិត៥០គីឡូក្រាម​ក្នុងចំណោម​ជនជាប់ចោទ​ទាំងនោះក៏មាន​ជនជាតិ​បរទេស​ផងដែរ….​

 

ភ្នំពេញ ៖ ​ចៅក្រមជំនុំជម្រះ​សាលាដំបូង​រាជធានីភ្នំពេញ លោក ហុក ពៅ ប្រធានក្រុមប្រឹក្សា នៅព្រឹកកាត់ទោស​បក្សពួក​ជួញដូរគ្រឿងញៀន​ជិត៥០គីឡូក្រាម​ក្នុងចំណោម​ជនជាប់ចោទ​ទាំងនោះក៏មាន​ជនជាតិ​បរទេស​ផងដែរ….​ថ្ងៃទី៥​ខែមករា​ឆ្នាំ២០២៣ ​បានបើកសវនាការ​ជំនុំជម្រះ​លើជនជាប់​ចោទខ្មែរ វៀតណាម ថៃ ១១នាក់ ពីបទ. រក្សាទុក ដឹកជញ្ជូន ​និងជួញដូរដោយ​ខុសច្បាប់​នូវសារធាតុញៀន​ជាង ៤៤គីឡូ ពេលបញ្ចប់​សវនាការ​សួរដេញដោលចប់​សព្វគ្រប់​លោកចៅក្រម​ប្រធានក្រុមប្រឹក្សា​បានសម្រេច​កំណត់យក​ព្រឹកថ្ងៃទី១៤ ​ខែកុម្ភៈ​ឆ្នាំ២០២៣ ​ខាងមុខ​ដើម្បីប្រកាស​សាលក្រម

ជនជាប់ចោទ​ទាំង១១នាក់​ដែលត្រូវកាត់ទោស៖​

. ឈ្មោះ សុខ ទឹង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ

.ឈ្មោះ សុខ គន្ធា ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ

.ឈ្មោះ ហេង សគុណ ភេទប្រុស​អាយុ៤៣ឆ្នាំ​ ជនជាតិខ្មែរ

.ឈ្មោះ តឿនសារុំ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ

.ឈ្មោះ ម៉ុត សុផុន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ

.ឈ្មោះ WEERAPHAT HUN-GRATHANAPONGSORN​ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ថៃ ។៧.ឈ្មោះ សេង ឡាទី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ

.ឈ្មោះ សិត វិសាល ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ

.ឈ្មោះ ឆេង ឡាយ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ

១០.ឈ្មោះ SONGWAT BAU-SRI​ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ថៃ

១១.ឈ្មោះ LAM HONG PHUNG​ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ វៀតណាម

កាលពីថ្ងៃទី១៣ ដល់១៥ ខែ កក្កដា ឆ្នាំ២០២២ ​កម្លាំងជំនាញ​(ក១) នៃមន្ទីរ​ប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ទោ អ៊ិន សុង.​លោក វរសេនីយ៍ទោ ពុធ ស៊ុនរស្មី នាយករងមន្ទីរ និងមានការចូលរួម​ពីកម្លាំងជំនាញ​នៃស្នងការដ្ឋាន​នគរបាល​រាជាធានីភ្នំពេញ​ ខេត្តបន្ទាយមានជ័យ ព្រមទាំងមានការ​ដឹកនាំ​សម្របសម្រួល​ពីលោក វង្ស សាវ៉ាត ព្រះរាជអជ្ញារង​នៃអយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ.​ លោក សំរិទ្ធ សុខុន ​ព្រះរាជអជ្ញារង​នៃអយ្យការ​អមសាលាដំបូង​ខេត្តបន្ទាយមានជ័យ ​បានធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណី រក្សាទុក ​ជួញដូរ​ដោយខុសច្បាប់​នូវសារធាតុញៀន​ចំនួន០៥គោលដៅ​ផ្សេងគ្នា​ជាបន្តបន្ទាប់

គោលដៅទី១.​នៅចំណុច ​សួនច្បារមាត់ទន្លេ​មុខវំាង ផ្លូវព្រះស៊ីសុវត្ថិ ​ស្ថិតក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងចាប់យកសារធាតុញៀន​ប្រមាណ១គីឡូ ក្រាម

គោលដៅទី២.នៅចំណុច ខុនដូឃ្វីន បន្ទប់ជួលលេខ៦០២​ជាន់ទី៦​ ផ្លូវលេខ៣០៨ ស្ថិតក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ១នាក់​ និងចាប់យក​សារធាតុ​ញៀនប្រមាណ​ ជាង៣គីឡូក្រាម។​

ទីតាំងទី៣.​បានបន្តពន្លាត​ដែនដីទៅ​ខេត្តបន្ទាយមានជ័យ​ នៅចំណុច ​មុខសណ្ឋាគារ​ហាក់ហួត២ ​ស្ថិតក្នុងភូមិ​សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ​ឃាត់ខ្លួនជនសង្ស័យ​០៣នាក់​ និង​ចាប់យក​សារធាតុញៀន​ ២០កញ្ចប់ធំ ប្រមាណ២០គីឡូក្រាម

ទីតាំងទី៤.​នៅចំណុច​ ផ្ទះ៨០៣ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ​ឃាត់ខ្លួនជនសង្ស័យ​០១នាក់​និងដកហូត​ថ្នាំញៀន​០៣កញ្ចប់ធំ ប្រមាណ៣គីឡូក្រាម

ទីតាំងទី៥.នៅចំណុច ​ខ្ទមចំការ​ស្ថិតក្នុងភូមិគីឡូម៉ែត្រ​លេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ៤នាក់​និងដកហូត​ថ្នាំញៀន​២០កញ្ចប់ធំ ប្រមាណ២០គីឡូក្រាម និងលទ្ធផលឃាត់ខ្លួន​ជនសង្ស័យ១១ នាក់

ប្រតិបត្តិការនោះ​សមត្តកិច្ច​បានចាប់យកវត្ថុតាង​គ្រឿងញៀន

.សារធាតុញៀន​ប្រភេទ.កេតាមីន.​(KETAMIN)​ទម្ងន់សុទ្ធ ១គីឡូ​និង៩៥២ក្រាម

.សារធាតុញៀន​ប្រភេទ.មេតំហ្វេតាមីន​.(ICE)ទម្ងន់សុទ្ធ​៤២ គីឡូ និង៨៥៨ក្រាម

.សារធាតុញៀន​ប្រភេទ.អ៊ិចស្តាស៊ី​(MDMA)ទម្ងន់សុទ្ធ​១០៦ ក្រាម

សរុបសារធាតុញៀន​ទាំងអស់មានទម្ងន់​ ៤៤គីឡូ និង៩១៦ ក្រាម ៕

ប្រភព ( មករា )

Leave a Reply

Your email address will not be published.