ចៅសង្កាត់​ស្វាយប៉ោ​ ជួបគ្រោះថ្នាក់ចរាចរណ៍​ជិះម៉ូតូ​បុកទ្រូងផ្លូវ​បណ្តាលអោយ​រងរបួសធ្ងន់…!​

 

ខេត្តបាត់ដំបង-​លោកចៅសង្កាត់​ស្វាយប៉ោ​បានរងរបួសធ្ងន់​ក្រោយជួបឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​ជិះម៉ូតូបុកទ្រូង​ពុះចែកផ្លូវ​មួយកន្លែង​នៅត្រង់ចំណុច​ខាងមុខ​សាលាបឋមសិក្សា​អូរចារ ​លើកំណាត់​ផ្លូវ​ជាតិលេខ៥​កាពីវេលាម៉ោង​១០និង២០

នាទី​យប់ ថ្ងៃទី​៧ ខែមករា ឆ្ឆ្នាំ២០២៣ ​នៅស្ថិតក្នុង​ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង

ប្រភព​បានប្រាប់ថា ​នៅមុនពេល​កើតហេតុ​គេឃើញម៉ូតូម៉ាក​ហុងដា​PCXពណ៌ស​មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ.1IQ-5680​ បើកបរដោយ​បុរសម្នាក់​ឈ្មោះ ហ៊ឹម សុខវណ្ណារ័ត្ន ​មានតួនាទី​ជាចៅសង្កាត់​ស្វាយប៉ោ​ក្រុង​បាតតំបង​ជិៈក្នុងទិសដៅ​ពីកើតទៅលិច ​លុះមកដល់​កន្លែងកើតហេតុ​ក៏ស្រាប់តែ​រ៉េចង្កូតទៅបុក​ទ្រូងពុះចែក​ផ្លូវ​បណ្តាលអោយ​ដួលបោកក្បាល​រងរបួសធ្ងន់ធតែម្តង​។

ក្រោយពេល​កើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ច​ជំនាញបានចុះ​ទៅដល់​ក៏បានបញ្ជូន​ជនរងគ្រោះ​ទៅសង្គ្រោះ​ព្យាបាល​នៅមន្ទីរពេទ្យ​ស្នងការខេត្ត ​ចំណែក​មធ្យោបាយ​ត្រូវបានយក​ទៅរក្សាទុក​នៅ ប៉ុស្តិ៍​នគរបាល​រដ្ឋបាលសង្កាត់​ស្វាយប៉ោផងដែរ​៕

Leave a Reply

Your email address will not be published.