ប្រលែងភ្លើងរលាកភ្លើង លេងគប់កញ្ចក់ឡានគេ គឺជាប់ខ្នោះ, សមត្ថកិច្ចចាប់ឃាត់ខ្លួនក្មេងទំនើង ៨នាក់ ពាក់ព័ន្ធនឹងគប់កញ្ចក់ឡាន

  ក្មេងទំនើងមួយក្រុមពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ដប្រជាពលរដ្ឋលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានជាបន្ដបន្ទាប់ គិតមកដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ សរុប ក្រសោបបាន ៨នាក់។

កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលបញ្ជូនជនសង្ស័យជាអ្នករៀបចំកម្មវិធីថតស្ពតទៅកាន់តុលាការពាក់ព័ន្ធនិងចេញសែកស្អុយចំនួន១០ម៉ឺនដុល្លារ…

    ភ្នំពេញ ៖  កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ  ស្ត្រីម្នាក់ជាអ្នករៀបចំកម្មវិធីថតស្ពត ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នាំខ្លួទៅតុលាការពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។

សមត្ថកិច្ចឃាត់ខ្លួនមេខ្យល់៣នាក់ខណៈពេលយប់មិញឃាត់បានម្នាក់ពាក់ព័ន្ធករណីនាំពលករ១១២នាក់ទៅធ្វើការនៅប្រទេសកូរ៉េមិនបានសម្រេច…

  ភ្នំពេញ ៖ពលករចំនួន ១១២ នាក់ បាន ចាញ់ បោក មេខ្យល់ ដោយ និយាយ ថា នាំ ទៅ ធ្វើការ នៅ ប្រទេស កូរ៉េ ហើយ ក្នុង ម្នាក់ ៗ ត្រូវ ចំណាយ លុយ ជិត ១០០០ ដុល្លារ នោះ ពេល … Read More

សមត្ថកិច្ចបង្រ្កាបបានពីរករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ ទោះបីមានស្លាបហោះក៏ហោះមិនផុតពីកណ្តាប់ដៃសមត្ថកិច្ចឡើយ…

  ខេត្តតាកែវ៖ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនិតិវិធីច្បាប់ ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៨:២០នាទី នៅភូមិដើមបេង  ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ  មានកើតករណី ប៉ុនប៉ងបង្កអោយមានរបួសស្នាម នឹងជេរប្រមាថមកលើសមត្ថកិច្ច ក្រោយមកលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់លោកវរសេនីយ៍ទោ យ៉ាង តារា … Read More

ជនសង្ស័យ៦នាក់ក្នុងចំណោមបក្ខពួក៧នាក់ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រោយពីធ្វើកម្មភាពប្រេីកាំបិត និងដុំថ្ម គប់និងកាប់ទៅលេីបុរសពីរនាក់ឱ្យរងរបួសធ្ងន់…

    ភ្នំពេញ:នៅព្រឹកទី០៧ ខែមីនា ឆ្នាំ ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រៃស បានធ្វេីការឃាត់ខ្លួនជនសង្ស័យសរុប០៦នាក់ក្នុងចំណោមបក្ខពួក០៧នាក់ បន្ទាប់ពីក្រុមនេះធ្វេីសកម្មភាពប្រេីកាំបិត និងដុំថ្ម គប់និងកាប់ទៅលេីបុរសពីរនាក់ឱ្យរងរបួសធ្ងន់កាលពីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣កន្លងទៅថ្មីៗ។ ជនសង្ស័យទាំង០៦នាក់ខាងលេីនេះ សមត្ថកិច្ចនៅមិនទាន់បញ្ចាក់ពីអត្តសញ្ញាណនៅឡេីយទេ ខណៈកំពុងតាមស្រាវជ្រាវរកបក្ខពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួន ។ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដង្កោ បានបញ្ចាក់ប្រាប់ថា នៅយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០២៣ មានបុរសរងគ្រោះ០២នាក់ ត្រូវបានជនសង្ស័យមួយក្រុមមានគ្នា០៧នាក់ … Read More

រថយន្តដឹកស៊ីម៉ងត៍សញ្ញារូបអូដ្ឋបុកពីរនាក់ប្តី ប្រពន្ធបណ្តាលឲ្យស្ត្រីជាប្រពន្ធស្លា_ប់ចំណែកបុរសជាប្តីរងរបួសធ្ងន់…

  ភ្នំពេញ-គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យស្ត្រីពិការភ្នែកម្នាក់បានស្លា_ប់ ចំណែកបុរសជាប្តីរងរបួសធ្ងន់ ខណ:កំពុងឈប់ម៉ូតូរង់ចាំភ្លើងស្តុប ដោយហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង ៣០នាទីរសៀល ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅចំនុចភ្លើងស្តុបស្ពានព្រែកព្នៅ តាមបណ្តោយផ្លូវជាតិលេខ៥  សង្កាត់ ស្វាយប៉ាក ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ព៍ណខ្មៅពាក់ផ្លាកលេខភ្នំពេញ1CU-9277ដោយបុរសជាប្តីបានដឹកស្រ្តីជាប្រពន្ធ ដែលជនពិការភ្នែក តាមបណ្តោយមហាវិថីឈ្នះឈ្នះ លុះដល់ចំនុចស្តុបស្ពានព្រែកព្នៅកែងនិងផ្លូវជាតិលេខ៥ជនរងគ្រោះ ទាំង២នាក់ប្តីប្រពន្ធខាងលើបានឈប់ម៉ូតូរង់ចាំភ្លើងស្តុប ស្រាប់តែមានរថយន្តមួយគ្រឿងរបស់ក្រុមហ៊ុនស៊ីម៉ងត៍រូបអូដ្ឋព៍ណ សពាក់ផ្លាកលេខភ្នំពេញ3ជី-1526 បាំងវាំងនននិងបិទស្គុតខ្មៅនៅនិងកញ្ចក់ខាងមុខជិតឈឹងស្ទើរតែមើលផ្លូវពុំចង់ឃើញ បានបើករុលទៅបុកជនរងគ្រោះដែលកំពុងឈប់ម៉ូតូរង់ចាំភ្លើងស្តុបនៅខាងមុខបណ្តាលឲ្យស្ត្រីជាប្រពន្ធធ្លាក់ពីលើម៉ូតូខ្ទា_តចូលក្រោ_មក_ង់រថយន្តចំណែកបុរសជាប្តីដួលម៉ូតូ ហើយសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធទៅកាន់មន្ទីរពហុព្យាបាលឯកជនព្រះវិហ៊ា ខណ:ពេលទៅដល់មន្ទីរពេទ្យស្ត្រីជាប្រពន្ធបានស្លាប់ចំណែកបុរសជាប្តីកំពុងតែសំរាកព្យាបាលនៅបន្ទប់សង្រ្គោះបន្ទាន់។ ចំណែកអ្នកបើកបរសមត្ថកិច្ចបានឃាត់ខ្លួនដឹកយកមកសាកសួបន្តនៅប៉ុស្តិ៍នគរបាលស្វាយប៉ាកដើម្បីអនុវត្តតាមនិតិវិធី។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវសហការជាមួយកម្លាំងជំនាញនគរបាលជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅធ្វើការវាស់វែងនិងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកស_ពស្ត្រីរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕  

សមត្ថកិច្ចកម្ពុជាសហការជាមួយ ប៉ូលីសថៃចាប់ឃាតករជនជាតិថៃម្នាក់ក្រោយពេលសម្លា_ប់ស្ត្រីជនជាតិខ្មែរម្នាក់នៅកណ្តាលព្រៃ…

  ខេត្តបន្ទាយមានជ័យ-សមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចប្រទេសថៃករណី ឃាតក_ម្ម ទៅ លើស្ត្រី ម្នាក់ ដែលមាន ឈ្មោះស្វៃ ភក្រ្តា អាយុ ៣៨ ឆ្នាំ ស្រុក កំណើត ខេត្ត បាត់ដំបងទីលំនៅ បច្ចុប្បន្ន ភូមិ សង្ហារ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបាន ទៅធ្វើ ការ ប្រទេស ថៃ ជាមួយក្រុមគ្រួសារ តែ អនិច្ចា … Read More

បន្ទាប់ពីប្រជាពលរដ្ឋប្រតិកម្មរឿងអត់ចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធិលោកអភិបាលខណ្ឌពោធិ៍សែនជ័យបើកវេទិការសាធារណៈដើម្បីជួបជាមួយពលរដ្ឋផ្ទាល់តែម្តង….

  ភ្នំពេញ: ក្រោយពីប្រជាពលរដ្ឋភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ប្រតិកម្មរឿងអត់ចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធិនោះ នៅវេលាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ។ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌ សក់ ច័ន្ទកញ្ញារិទ្ធិ បានបើកធ្វើវេទិការសាធារណៈមួយដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើងដោយការភាន់ច្រឡំ។ ពិធីនោះមានការចូលរួមពីមន្រ្តីការិយាល័យដែនដីនគរូបនីយកម្ម សំណង់ភូមិបាល និងសុរិយោដី និងមន្រ្តីការិយាល័យជុំវិញខណ្ឌ ព្រមទាំងប្រជាពលរដ្ឋប្រមាណ១០០នាក់ ដែលបានទិញដីឡូត៌ពីក្រុមហ៊ុន យាប សុវណ្ណា ហើយពួកគាត់ទទួលបានតែលិខិតផ្ទេរសិទ្ធិ(ប្លង់ទន់)ដោយក្រុមហ៊ុនមិនទាន់បំបែកក្បាលដីជូននៅឡើយ។ នៅក្នុងឱកាសនោះលោកអភិបាលខណ្ឌបានបើកឲ្យប្រជាពលរដ្ឋបញ្ចេញមត្តិដើម្បីអស់ចម្ងល់និងទុក្ខកង្វល់ដែលពួកគាត់មានហើយលាក់ទុកក្នុងចិត្ត ទើបខណៈនោះប្រជាពលរដ្ឋក៏បានសួរនូវសំណួរជាច្រើនតាមការបើកឲ្យសួរនោះ។ ប្រជាពលរដ្ឋបានសួរពាកព័ន្ធទៅនិងនិតិវិធីនៃការផ្ទេរសិទ្ធិអចលនវត្ថុ និងការបំបែកក្បាលដីដែលមានប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង) ជាពិសេសសួរពីមូលហេតុដែលលោកអភិបាលខណ្ឌមិនចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធិឲ្យពួកគាត់លក់ដូរបានជាដើម។ លោកអភិបាលខណ្ឌពោធិ៍សែនជ័យបានស្រាយបំភ្លឺជូនប្រជាពលរដ្ឋថា … Read More

អបអរសាទរពិធីប្រកាសនីយប័ត្រគណៈសង្ឃពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា…

  ភ្នំពេញ៖នារសៀលថ្ងៃអាទិត្យទី១៤កើតខែផល្គុនឆ្នាំខាល ចត្វាសក័២៥៦៦ត្រូវនឹងថ្ងៃអាទិត្យទី០៥ខែមីនាឆ្នាំ២០២៣។  អបអរសាទរពិធីប្រកាសតែងតាំងព្រះគ្រូចៅអធិការវត្ត ព្រះគ្រូសូត្រស្តាំ ព្រះគ្រូសូត្រឆ្វេង វត្តកំពែង ភូមិត្រពាំងរំចេកសង្កាត់ចោមចៅទី១ ខណ្ពោធិ៍សែនជយ័ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ៖ ១:សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹម ហេង សម្តេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា ២:លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ៣:លោក សក់ ចន្ទកញ្ញារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជយ័ ៤:ឯកឧត្តម សុខ សុគន្ធា អគ្គនាយកពន្ធនាគារ ព្រមទាំងសម្តេចសង្ឃ … Read More

សមត្តកិច្ចឃាត់ខ្លួនយុវជនចំនួន ០២ នាក់ពាក់ព័ន្ធករណី រក្សាទុក ដឹកជញ្ជូននិងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្បែរក្លឹបKTV (J)…

  ភ្នំពេញ_កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២១ និង៣០ នាទី កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចក្បែរក្លឹបKTV (J) ផ្លូវបេតុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ  ។  ពាក់ព័ន្ធករណី  រក្សាទុក , ដឹកជញ្ជូននិង ចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចក្បែរក្លឹបKTV(J) និងចាប់យកវត្ថុតាងមួយចំនួនបញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី ។ ជនសង្ស័យទាំងពីរនាក់មាន៖ ១-ឈ្មោះ ស៊ុន … Read More