សមត្តកិច្ចឃាត់ខ្លួនយុវជនចំនួន ០២ នាក់ពាក់ព័ន្ធករណី រក្សាទុក ដឹកជញ្ជូននិងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្បែរក្លឹបKTV (J)…
ភ្នំពេញ_កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២១ និង៣០ នាទី កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន
០២ នាក់ នៅចំណុចក្បែរក្លឹបKTV (J) ផ្លូវបេតុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ពាក់ព័ន្ធករណី រក្សាទុក , ដឹកជញ្ជូននិង ចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចក្បែរក្លឹបKTV(J) និងចាប់យកវត្ថុតាងមួយចំនួនបញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី ។
ជនសង្ស័យទាំងពីរនាក់មាន៖
១-ឈ្មោះ ស៊ុន ហេង ហៅ ធ្មេញ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ
មុខរបរ បុគ្គលិកខារ៉ាអូខេ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ នី វិសាល ហៅ បែន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកឥវ៉ាន
អនឡាញស្នាក់នៅផ្ទះលេខ៤៦ ផ្លូវលេខ៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់ដកហូតមាន ៖
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1JF 3567 ។
-សារធាតុញៀនប្រភេទកញ្ចប់ម៉ាក Blue Raspberries ពណ៌ទឹកប៊ិច ចំនួន ២៥ កញ្ចប់
-សារធាតុញៀនប្រភេទកញ្ចប់ម៉ាកStawberry ពណ៌ក្រហម ចំនួន ១៥ កញ្ចប់
-សារធាតុញៀនប្រភេទកញ្ចប់ម៉ាក Grape ពណ៌ ស្វាយ ចំនួន ៣៥ កញ្ចប់
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។













