សមត្ថកិច្ចឃាត់ខ្លួនមេខ្យល់៣នាក់ខណៈពេលយប់មិញឃាត់បានម្នាក់ពាក់ព័ន្ធករណីនាំពលករ១១២នាក់ទៅធ្វើការនៅប្រទេសកូរ៉េមិនបានសម្រេច…
ភ្នំពេញ ៖ពលករចំនួន ១១២ នាក់ បាន ចាញ់ បោក មេខ្យល់ ដោយ និយាយ ថា នាំ ទៅ ធ្វើការ នៅ ប្រទេស កូរ៉េ ហើយ ក្នុង ម្នាក់ ៗ ត្រូវ ចំណាយ លុយ ជិត ១០០០ ដុល្លារ នោះ ពេល នេះ ត្រូវ បានពលករនាំ គ្នា តវ៉ា និង ឃាត់ខ្លួន មេខ្យល់ បាន ម្នាក់ យក ទៅ សួរនាំ បង្ក អោយ មានការ ភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ៨ និង ៣០ នាទី យប់ ថ្ងៃ ទី ០៧ ខែមីនា ឆ្នាំ ២០២៣ នៅ ចំណុច ផ្ទះសំណាក់ « នាគ ទេព » ដែល ស្ថិត នៅ ភូមិ ត្រពាំង ល្វា ១ ក្នុង សង្កាត់ កា កាប ទី ១ ខណ្ឌ ពោធិ៍ សែន ជ័យ ។
ជន ឆ បោ ក ដែល ត្រូវ សមត្ថកិច្ច ឃាត់ បាន ម្នាក់ ខាងលើ នេះ មានឈ្មោះ តាំ ចាន់ ទិ ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិន ពិតប្រាកដ រស់នៅ ភូមិ ត្រពាំង តឹង ឃុំ ព្រាល ស្រុក កញ្ជៀក ខេត្តស្វាយរៀង ។
លុះព្រឹកឡើងឃាត់ខ្លួនមេខ្យល់៣នាក់ទៀតដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះ
តាម ប្រភព ព័ត៌មាន ពី ជន រង គ្រោះ ទាំង ១១២ នាក់ ក្នុង នោះ មាន ស្រី មាន ប្រុស អ្នកខ្លះ អាយុ ៥០ ឆ្នាំ ក៏ មាន ដែរ បាន ចាញ់ បោ . ក មេខ្យល់ ដោយ និយាយ ប្រាប់ ថា នាំ ទៅ ធ្វើការ នៅ ប្រទេស កូរ៉េ នឹង បាន ប្រាក់ខែ ចំនួន ១៥០០ ដុល្លារ ក្នុង មួយ ខែ ទៅ រយៈពេល ៦ ខែ បើ ថៅកែ ពេញចិត្ត នឹង សុំ បន្ត ទៀត បាន ដោយ ប្រាប់ ពួក គាត់ ថា ទៅ បេះ ផ្លែ ឈើ ។
ជន រង គ្រោះ ដែល ចាញ់ បោក មេខ្យល់ ខាងលើ នេះ បានអោយ ដឹង ទៀត ថា បន្ទាប់ ពី មេខ្យល់ ដែល បំផុសបំផុល ព័ត៌មាន ដល់ ពួក គាត់ តាម រោងចក្រ និង នៅ តាម ភូមិ ហើយ មាន ខេត្ត ជា ច្រើន នៅ ក្នុង នោះ ផង ដែរ ប៉ុន្តែ ជន រង គ្រោះ នៅ ស្រុក ស្អាង ខេត្តកណ្ដាល មាន ច្រើន ជាងគេ គឺ មាន ជាង ៥០ ភាគ រយ ឯណោះ ។
ពលរដ្ឋ រង គ្រោះ បន្ត ថា ពួកគាត់បាន ប្រគល់ លុយ សុទ្ធ ម្នាក់ ៗ ចំនួន ៧០០ ដុល្លារ ឡើង ទៅ អ្នកខ្លះ អស់ ជិត ១០០០ ដុល្លារ ដោយ ទិញ សម្លៀក បំពាក់ និង របស់របរ ដើម្បី យក ទៅ រស់នៅ ប្រទេស កូរ៉េ ។ ក្នុង នោះ ជន ឆ បោក ខាងលើ បាន និយាយ ទៅ កាន់ ជន រង គ្រោះ ទាំង ១១២ នាក់ ថា ពួក គាត់ ទៅ ធ្វើការ នៅ ប្រទេស កូរ៉េ តាម រយៈ សមាគម តែ មិន បាន បញ្ជាក់ ឈ្មោះ សមាគម នោះ ឡើយ ។ ហើយ មាន វគ្គ ផ្សេង ៗ គ្នា និង មានការ ប្រឡង ឬ រៀន វគ្គ ភាសា កូរ៉េ បន្ថែម ទៀត ។
ជន រង គ្រោះ បន្ត ទៀត ថា ក្នុង នោះ វគ្គ ដំបូង នៅ ថ្ងៃ ទី ៤ ខែមីនា ឆ្នាំ ២០២៣ ដែល មាន គ្នា ៩៤ នាក់ តែ មិន បាន ធ្វើ ដំណើរ ទេ ដោយសារ មេខ្យល់ បាន ប្រាប់ ថា យន្តហោះ ផ្អាក ជើងហោះហើរ រង់ចាំ ថ្ងៃ ទី ៧ បន្ទាប់ មក មេខ្យល់ ក៏ នាំ បង បងប្អូន ប្រជាពលរដ្ឋ ទៅ សំរាក នៅផ្ទះ សំណាក់ « នាគ ទេព » ដើម្បី រង់ចាំ យប់ ថ្ងៃ ទី ៧ ទើប យន្តហោះ ដឹក ពួក គាត់ ទៅ ធ្វើការ នៅ ប្រទេស កូរ៉េ ។
ប្រភព ពី ជន រង គ្រោះ ដែល ជា ពលករ រៀបចំ ទៅ ធ្វើការ នៅ ប្រទេស កូរ៉េ បាន បញ្ជាក់ ថា មិន ត្រឹមតែ ចាញ់ បោក មេខ្យល់ អស់ លុយ ក្នុង ម្នាក់ ៗ ចំនួន ៧០០ ដុល្លារ ឡើង ទៅ ទេ គឺ ថែម ទាំង ចាញ់ បោក មេខ្យល់ ដោយ យក លុយ ខ្មែរ ទៅ ប្តូរ យក លុយ កូរ៉េ ដើម្បី យក ទៅ ចាយ នៅ ប្រទេស កូរ៉េ អស់ មួយ ចំនួន ទៀត ។ លុះ នៅ វេលា ម៉ោង កើតហេតុ ដោយ មានការ សង្ស័យ ខ្លាច មិន បាន ទៅ ធ្វើការ នៅ ប្រទេស កូរ៉េ ទើប នាំ គ្នា ប្តឹង សមត្ថកិច្ច និង អាជ្ញាធរ ខណ្ឌ ពោធិ៍ សែន ជ័យ ដើម្បី ជួយ អន្តរាគមន៍ ឃាត់ខ្លួន ជនសង្ស័យ ជា មេខ្យល់ បាន ម្នាកលុះនៅព្រឹកថ្ងៃទី៨ខែមិនា ឆ្នាំ២០២៣ស ត្ថកិច្ចឃាត់ខ្លួនមេខ្យល់៣នាក់ទៀតយកមកធ្វើការសាកសួតាមនិតិវិធី។
ចំណែក ខាង រដ្ឋបាល ខណ្ឌ ពោធិ៍ សែន ជ័យ ចុះ ធ្វើ ប្រវត្តិរូប ប្រជាពលរដ្ឋ ដែល ចាញ់ បោ ក មេខ្យល់ ហើយ បានអោយ បងប្អូន ប្រជាពលរដ្ឋ សម្រាក នៅផ្ទះ សំណាក់ ខាងលើ មួយ ថ្ងៃទៀត ដើម្បី រក ដំណោះស្រាយ បន្ត៕












