សមត្ថកិច្ចកម្ពុជាសហការជាមួយ ប៉ូលីសថៃចាប់ឃាតករជនជាតិថៃម្នាក់ក្រោយពេលសម្លា_ប់ស្ត្រីជនជាតិខ្មែរម្នាក់នៅកណ្តាលព្រៃ…

 

ខេត្តបន្ទាយមានជ័យ-សមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចប្រទេសថៃករណី ឃាតក_ម្ម ទៅ លើស្ត្រី ម្នាក់ ដែលមាន ឈ្មោះស្វៃ ភក្រ្តា អាយុ ៣៨ ឆ្នាំ ស្រុក កំណើត ខេត្ត បាត់ដំបងទីលំនៅ បច្ចុប្បន្ន ភូមិ សង្ហារ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបាន ទៅធ្វើ ការ ប្រទេស ថៃ ជាមួយក្រុមគ្រួសារ តែ អនិច្ចា ត្រឡប់ មកវិញ បែរជា ត្រូវស្លា_ប់កណ្ដាល ព្រៃ នៅក្នុងភូមិ ទំនប់ដាច់ ឃុំបីជាន់ ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ។តាមការ បញ្ជាក់ពី សមត្ថកិច្ច ជនសង្ស័យ ជាមេខ្យល់ ជនជាតិថៃ ឈ្មោះ ហុងខាវ សិរិវេត អាយុ៥១ឆ្នាំ រស់នៅភូមិអាងសិលាប្រទេសថៃ បានជូន ជនរង គ្រោះ ត្រឡប់ មកខ្មែរវិញ តែបែរ ជាសម្លា_ប់ នៅកណ្ដាល ព្រៃ ហើយក៏ ត្រឡប់ ចូល ប្រទេសថៃវិញ។បន្ទាប់ពី ទទួលបាន ព័ត៌មាន ករណី ឃាតកម្ម សមត្ថកិច្ចខេត្ត បន្ទាយមានជ័យ បាន ដាក់ ការ ស្រាវជ្រាវ តាមជំនាញនិងបាន ស៊ើប

អង្កេត តាមរយៈ មេខ្យល់ ដែលជូន មក និងសហការ ជាមួយ សមត្ថកិច្ច ប្រទេសថៃ។បានកំណត់ មុខ សញ្ញា និងធ្វើ កោសល្យវិច្ច័យ តាម ជំនាញរហូត ឃាត់ខ្លួន ជន សង្ស័យ ជនជាតិថៃ ម្នាក់ ពាក់ព័ន្ធ នឹងករណី ឃា_តកម្ម សម្លា_ប់ ជនជាតិ ខ្មែរ ឈ្មោះ ស្វៃ សុភត្រ្តាអាយុ ៣៨ ឆ្នាំភេទស្រី។

បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចកំពុងតែកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕

Leave a Reply

Your email address will not be published.