អបអរសាទរពិធីប្រកាសនីយប័ត្រគណៈសង្ឃពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា…
ភ្នំពេញ៖នារសៀលថ្ងៃអាទិត្យទី១៤កើតខែផល្គុនឆ្នាំខាល ចត្វាសក័២៥៦៦ត្រូវនឹងថ្ងៃអាទិត្យទី០៥ខែមីនាឆ្នាំ២០២៣។ អបអរសាទរពិធីប្រកាសតែងតាំងព្រះគ្រូចៅអធិការវត្ត ព្រះគ្រូសូត្រស្តាំ ព្រះគ្រូសូត្រឆ្វេង វត្តកំពែង ភូមិត្រពាំងរំចេកសង្កាត់ចោមចៅទី១ ខណ្ពោធិ៍សែនជយ័
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ៖
១:សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹម ហេង សម្តេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា
២:លោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ
៣:លោក សក់ ចន្ទកញ្ញារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជយ័
៤:ឯកឧត្តម សុខ សុគន្ធា អគ្គនាយកពន្ធនាគារ
ព្រមទាំងសម្តេចសង្ឃ ព្រះមេគុណ ព្រះអនុគុណ រាជធានី អស់លោក លោកស្រី និងពុទ្ធបរិសទ័ចំណុះជើងវត្តជាច្រើនអង្គនាក់។
ស្ថិតក្នុងអង្គពិធីទាំងមូលបន្ទាប់ពីមានការ គោរពភ្លេងជាតិ រួចមកលោក សក់ ចន្ទកញ្ញារិទ្ធិ អភិបាលខណ្ឌ ពោធិ៍សែនជយ័ក៏បានឡើងថ្លែងប្រាប់ដល់អង្គពិធីទាំងមូលនូវការដឹកនាំនិងកិច្ចខិតខំប្រឹងប្រែងរបស់ព្រះគ្រូចៅអធិការវត្តទាំង ១៤ នៃមូលដ្ឋានរបស់លោក។នៅកម្មវិធីបន្ទាប់ទៀត សម្តេចព្រះពោធិ៍វ័ង្ស អំ លឹមហេង ក៏បានរៀបចំពិធីប្រកាសតែងតាំងដល់ព្រះគ្រូចៅអធិការវត្ត កំពែង
១:ព្រះភិក្ខុ ផល សែន ងារដើមជាព្រះចៅអធិការវត្តស្តីទី មកឡើងទៅជា ព្រះចៅអធិការ វត្តកំពែង
២:ព្រះភិក្ខុ លី សៀងអុីឡាយ ងារដើមជា ព្រះគ្រូសូត្រស្តាំស្តីទី មកឡើងជា ព្រះគ្រូសូត្រស្តាំ វត្តកំពែង
៣:ព្រះភិក្ខុ ផល កើន ងារដើមជាភិក្ខុ មកឡើងជា ព្រះភិក្ខុសូត្រឆ្វេង
បន្ទាប់ពីបានប្រកាសតែងតាំងរួចមក សម្តេច ក៏បានបំពាក់គ្រឿងឥស្សរិយយស ដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការ សប្បុរសជនដែលលោកតែងតែខិតខំកសាងស្ថាបនាក្នុងទីវត្តអារាមនាពេលកន្លងមក និងស្រោចស្រង់ព្រះសុគន្ធវារី ដល់ព្រះគ្រូចៅអធិការវត្ត ព្រះគ្រូសូត្រស្តាំ ព្រះគ្រូសូត្រឆ្វេង ។
នៅទីបញ្ចប់ព្រះគ្រូចៅអធិការវត្តកំពែង ព្រះនាម ផល សែន ក៏បានចែកអំណោយដល់បងប្អូនពុទ្ធបរិសទ័ចំណុះជើងវត្តដែលបានចូលរួមក្នុងអង្គពិធីទាំងមូលនៅ សារុង ចំនួន៨០០ កន្សែងពានា ចំនួន១០០ ព្រមទាំងថវិការចំនួន១ម៉ឺនរៀលផងដែរ។













