រថយន្តដឹកស៊ីម៉ងត៍សញ្ញារូបអូដ្ឋបុកពីរនាក់ប្តី ប្រពន្ធបណ្តាលឲ្យស្ត្រីជាប្រពន្ធស្លា_ប់ចំណែកបុរសជាប្តីរងរបួសធ្ងន់…

 

ភ្នំពេញ-គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យស្ត្រីពិការភ្នែកម្នាក់បានស្លា_ប់ ចំណែកបុរសជាប្តីរងរបួសធ្ងន់

ខណ:កំពុងឈប់ម៉ូតូរង់ចាំភ្លើងស្តុប ដោយហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង

៣០នាទីរសៀល ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅចំនុចភ្លើងស្តុបស្ពានព្រែកព្នៅ តាមបណ្តោយផ្លូវជាតិលេខ៥  សង្កាត់

ស្វាយប៉ាក ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ព៍ណខ្មៅពាក់ផ្លាកលេខភ្នំពេញ1CU-9277ដោយបុរសជាប្តីបានដឹកស្រ្តីជាប្រពន្ធ

ដែលជនពិការភ្នែក តាមបណ្តោយមហាវិថីឈ្នះឈ្នះ លុះដល់ចំនុចស្តុបស្ពានព្រែកព្នៅកែងនិងផ្លូវជាតិលេខ៥ជនរងគ្រោះ

ទាំង២នាក់ប្តីប្រពន្ធខាងលើបានឈប់ម៉ូតូរង់ចាំភ្លើងស្តុប ស្រាប់តែមានរថយន្តមួយគ្រឿងរបស់ក្រុមហ៊ុនស៊ីម៉ងត៍រូបអូដ្ឋព៍ណ

សពាក់ផ្លាកលេខភ្នំពេញ3ជី-1526 បាំងវាំងនននិងបិទស្គុតខ្មៅនៅនិងកញ្ចក់ខាងមុខជិតឈឹងស្ទើរតែមើលផ្លូវពុំចង់ឃើញ បានបើករុលទៅបុកជនរងគ្រោះដែលកំពុងឈប់ម៉ូតូរង់ចាំភ្លើងស្តុបនៅខាងមុខបណ្តាលឲ្យស្ត្រីជាប្រពន្ធធ្លាក់ពីលើម៉ូតូខ្ទា_តចូលក្រោ_មក_ង់រថយន្តចំណែកបុរសជាប្តីដួលម៉ូតូ ហើយសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធទៅកាន់មន្ទីរពហុព្យាបាលឯកជនព្រះវិហ៊ា ខណ:ពេលទៅដល់មន្ទីរពេទ្យស្ត្រីជាប្រពន្ធបានស្លាប់ចំណែកបុរសជាប្តីកំពុងតែសំរាកព្យាបាលនៅបន្ទប់សង្រ្គោះបន្ទាន់។

ចំណែកអ្នកបើកបរសមត្ថកិច្ចបានឃាត់ខ្លួនដឹកយកមកសាកសួបន្តនៅប៉ុស្តិ៍នគរបាលស្វាយប៉ាកដើម្បីអនុវត្តតាមនិតិវិធី។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវសហការជាមួយកម្លាំងជំនាញនគរបាលជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅធ្វើការវាស់វែងនិងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។

ចំណែកស_ពស្ត្រីរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Leave a Reply

Your email address will not be published.