សំណាងណាស់ អត់សង្កត់លើអ្នកដំណើរ ខណៈរថយន្តដឹកធ្ងន់ពេកក្រឡាប់បះជើងនៅផ្លូវ១០៤ ខណ្ឌដង្កោ…

  ភ្នំពេញ ÷ រថយន្តសណ្តោងមួយគ្រឿងដឹកគ្រាប់ជីធ្ងន់ពេកក្រឡាប់បះជើង សំណាងណាស់អត់សង្កត់លើអ្នកដំណើរ គ្រាន់តែរងការខូចខាតរបងផ្ទះប្រជាពលរដ្ឋតែប៉ុណ្ណោះ។   ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ១០៤ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។   យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយព៍ណលឿង ពាក់ផ្លាកលេខភ្នំពេញ3F-2405 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយកម្មករនិងព្រូរថយន្តចំនួន៣នាក់ទៀត បើកបរក្នុងទិសដៅពីកើតទៅលិច ខណៈបម្រុងបត់ស្តាំចូលផ្លូវបេតុងដោយរថយន្តដឹកធ្ងន់ពេកបានក្រឡាប់បះជើងតែម្តង។   ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់រលួសសហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌដង្កោបានចុះមកវាស់វែងនិងជួយសម្រួលបញ្ចៀសនៃការកកស្ទះចរាចរណ៍នៅទីតាំងកើតហេតុខាងលើ ហើយបានឲ្យអ្នកបើកបររថយន្តខាងលើហៅរថយន្តស្ទូចយករថយន្តចេញពីផ្លូវ និងសងថ្លៃខូចខាតរបងផ្ទះប្រជាពលរដ្ឋដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕ #គេហទំព័រសារព័ត៌មានស្រឡាញ់យុត្តិធម៌

ឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅក្នុងបុរីឡុងនីបង្កឲ្យមានការភ្ញាក់ផ្អើល

  ភ្នំពេញ: ករណីអគ្គិភ័យនៅវេលាម៉ោង១២:២៦នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចទីតាំងក្នុងបុរីឡុងនី គម្រោងទី៤ ផ្ទះលេខ២៣ ផ្លូវលេខ០៣ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ -ម្ចាស់ផ្ទះខាងលើ មានឈ្មោះ ស៉ីន ស្រីខាវ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅ ទីតាំងកេីតហេតុខាងលេី ។   សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា ករណីអគ្គីភ័យខាងលើនេះគឺបណ្តាលមកពី … Read More

បុរសជនជាតិចិនបើករថយន្តឡិចសុិសRX-300បុកម៉ូតូអូសជិត៥០ម៉ូត្រ បណ្ដាលឲ្យប្ដីស្លាប់ប្រពន្ធបាក់ភ្លៅ …

    ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានបើករថយន្ត១គ្រឿងម៉ាកឡិចសុិសRX-300 បុកម៉ូតូ១គ្រឿងរួចកិនអូសជិត៥០ម៉ូត្រ បណ្ដាលឲ្យអ្នកជិះម៉ូតូខាងលើប្ដីស្លាប់ និងប្រពន្ធរងរបួសបាក់ភ្លៅ ចំណែកជនជាតិចិនដែលជាអ្នកបើករថយន្តរូបនោះត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗផងដែរ ។   ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រឺងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។   សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះនៅក្នុងហេតុការណ៍នេះប្ដីឈ្មោះបុរី រាជ អាយុ២៩ឆ្នាំ មុខរបរអាចារ្យវត្ត និងប្រពន្ធឈ្មោះលួន ស្រីមុំ អាយុ២៩ឆ្នាំ មុខរបរកសិករ … Read More

ចាប់ខ្លួនជនជាតិបរទេស ៦៣នាក់ (ស្ត្រី ៤នាក់) ភាគច្រើនជាជនជាតិចិន ក្នុងប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ចាប់ខ្លួនជនជាតិបរទេស ៦៣នាក់ (ស្ត្រី ៤នាក់) ភាគច្រើនជាជនជាតិចិន ក្នុងប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាត្រី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅទីតាំងផ្ទះសំណាក់១កន្លែង ដែលមានអគារចំនួន៩ ក្នុងភូមិសាស្ត្រឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ទន្ទឹមនេះក្រុមសមត្ថកិច្ចក៏បានប្រមូលសម្ភារជាវត្ថុតាង រួមមាន កំព្យូទ័រ ទូរសព្ទ និងឧបករណ៍សម្រាប់បម្រើឱ្យការធ្វើសកម្មភាពឆបោកតាមអនឡាញមួយចំនួនទៀត។ ប្រតិបត្តិការបង្ក្រាបនេះធ្វេីឡេីងដោយ គណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត។   បច្ចុប្បន្នជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាង ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី។ ទន្ទឹមនេះសមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

នគរបាលការពារស្ថានទូតអារិក ផ្ទុះអាវុធចំនួន០២គ្រាប់ ខណៈពេលជនបែកថ្នាំម្នាក់បានរត់ស្ទុះ ទៅផ្លោះរបងស្ថានទូតអាមេរិក…

  រាជធានីភ្នំពេញ ៖ ជនបែកថ្នាំម្នាក់ បានរត់គេចពីសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ រត់ស្ទុះ បម្រុងផ្លោះរបង ត្រូវនគរបាលការពារទូតដកកាំភ្លើងបាញ់គម្រាម ចំនួន០២គ្រាប់ ឃាត់បានភ្លាមៗ ។   ហេតុការណ៍នេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្បែររង្វង់មូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។   ប្រភពព័តមានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុមាននគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានធ្វើការស្ទាក់ដេញចាប់ ជនសង្ស័យម្នាក់ (បែកថ្នាំ) នៅចំណុចរង្វង់មូលវត្តភ្នំ ។ … Read More

សពយុវជនមានវិបត្តិស្នេហា មកលើស្ពានកោះនរាលោតទឹកសម្លាប់ខ្លួន ពេលនេះរកឃើញហើយ…

  រាជធានីភ្នំពេញ ៖ សពយុវជនដែល ខូចចិត្តជាមួយស្នេហា បានលោតទឹកសម្លាប់ខ្លួនលើស្ពានកោះនរា ត្រូវបានពលរដ្ឋប្រទះឃើញហើយ ។   ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៩ នឹង ៣០នាទីព្រឹកថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្រោមស្ពានព្រះមុន្នីវង្សថ្មី ក្នុងសង្កាត់ច្បារអំពៅទី០២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។   យុវជនមានឈ្មោះ វ៉ន គឹម សុវណ្ណរតណា អាយុ ១៨ឆ្នាំ សញ្ជាតិខ្មែរ មានស្រុកកំណើតនៅ … Read More

អាសូរណាស់!អ្នកគ្រូបង្រៀនម្នាក់ដើរចេញពីបន្ទប់ជួលបម្រុងចេញទៅបង្រៀនសិស្ស គាំងបេះដូងដួ.លស្លា…ប់បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកនៅផ្សារថ្នល់បត់…

    ភ្នំពេញ ÷ អ្នកគ្រូបង្រៀនម្នាក់ដើរចេញពីបន្ទប់ជួលបម្រុងទៅបង្រៀនសិស្សនៅឯសាលា គាំងបេះដូងស្លា..ប់នៅមុខបន្ទប់ជួល. បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលា ម៉ោង៦និង៣៥នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥. ស្ថិតនៅមុខបន្ទប់ជួលមួយកន្លែង នៅតាមបណ្តោយផ្លូវព្រៃស ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។   សពនារីរងគ្រោះខាងលើមានឈ្មោះ.អូន ស្រីដា អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកអង្គការនិងអ្នកគ្រូបង្រៀន ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុខាងលើ។   យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះខាងលើបានដើរស្ពាយកាបូបចេញពីបន្ទប់ជួលមកខាងក្រៅ ខណៈដើរមកដល់មុខបន្ទប់មានអាការៈមិនស្រួលខ្លួន ក៏បានស្រែកហៅគេឲ្យជួយ ហើយក៏បានដួលដេកទៅនិងដីភ្លាមៗនោះ អ្នកលក់ដូរនៅក្បែរនោះបានហៅរថយន្តពេទ្យឲ្យដឹកជនរងគ្រោះទៅធ្វើការសង្រ្គោះដែរ … Read More

ប្រទះឃើញសពក្មេងស្រីអាយុ១៥ឆ្នាំ ម្នាក់ដេកស្លា..ប់ ក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួសទាំងអា..ក្រា..តកាយសង្ស័យគេរំលោភហើយសម្លា…ប់ …

  រាជធានីភ្នំពេញ ÷ ក្មេងស្រីអាយុ ១៥ ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញដេកស្លា..ប់ទាំងអាក្រា..ត កា..យនៅក្នុងបន្ទប់សាលាបឋមសិក្សាវត្តគ្រួស ដែលគេសង្ស័យថា ឃាតកររំលោ..ភហើយរិតកសម្លា..ប់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ ២០២៥នៅចំណុចសាលាបឋមសិក្សាវត្តគ្រួស ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។   សពក្មេងស្រី រងគ្រោះឈ្មោះ. វុទ្ធី លីណា អាយុ ១៥ ឆ្នាំមានលំនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុនោះមានអ្នកគ្រូម្នាក់បានចូលបន្ទប់ទឹកមុនគេស្រាប់តែប្រទះឃើញសពក្មេង ស្រីដេកស្លាប់ទាំងអាក្រាតកាយហើយក៏ឲ្យមានការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។ តាមការបញ្ជាក់ពីក្រុមគ្រួសារសាច់ញាតិបានអោយដឹងថា … Read More

បុរសម្នាក់តាំងខ្លួនជាសមត្ថកិច្ច ចូលផឹកស៊ី មិនគិតលុយឱ្យគេហើយ យកទាំងទូរស័ព្ទម្ចាស់ហាង ពេលនេះក្របួចបានហើយ…

  ភ្នំពេញ ៖ បុរសម្នាក់បានតាំងខ្លួនជានគរបាលផ្នែកពន្លត់អគ្គិភ័យ បានចូលផឹកស៊ីក្នុងហាងមួយកន្លែង ក្នុងសង្កាត់កំបូល ខណ្ឌកំបូល មិនបានគិតលុយអោយគេហើយថែមទាំងយកទូរស័ព្ទម្ចាស់ហាងទៅបាត់។ ក្រោយកើតហេតុ សមត្ថកិច្ចបានតាមស្រាវជ្រាវ ឃាត់ខ្លួន ជនសង្ស័យ បាននៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅចំណុចមុខសាលាបឋមសិក្សាហ៊ុនសែនព្រែកគយ ភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។   សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមាន ឈ្មោះ ផន រតនៈ អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ។ សូមបញ្ជាក់ថា … Read More

សមត្ថកិច្ចជំនាញ ឆ្មក់ចូលបង្រ្កាបទីតាំងផលិតស្រាក្លែងក្លាយមួយកន្លែងនៅខណ្ឌច្បារអំពៅ

ភ្នំពេញ ÷ បង្ក្រាបទីតាំងផលិតស្រាក្លែងក្លាយមួយកន្លែង ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវបេតុង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ… ប្រតិបត្តិការនេះ រកឃើញស្រាសម្រាប់លាយចំនួន ២៨៩កេស ស្មើនឹង ៣៣៩៦ដប, ស្រាក្លែងក្លាយចំនួន ៨០កេស ស្មើនឹង ៩១៦ដប, ឧបរកណ៍កែច្នៃសំបកដប និងកេសទទេ មួយចំនួនទៀត។ ស្រាក្លែងក្លាយទាំងនោះ ត្រូវបានសមត្ថកិច្ចជំនាញដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។ ដោយឡែកសំបកដប និងកេសទទេ បានរក្សាទុកនៅទីតាំងដដែល ហើយត្រូវបានឃ្លុំបេសៀលបិទទីតាំងជាបណ្តោះអាសន្ន។