សមត្ថកិច្ចជំនាញ ឆ្មក់ចូលបង្រ្កាបទីតាំងផលិតស្រាក្លែងក្លាយមួយកន្លែងនៅខណ្ឌច្បារអំពៅ

ភ្នំពេញ ÷ បង្ក្រាបទីតាំងផលិតស្រាក្លែងក្លាយមួយកន្លែង ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវបេតុង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ… ប្រតិបត្តិការនេះ រកឃើញស្រាសម្រាប់លាយចំនួន ២៨៩កេស ស្មើនឹង ៣៣៩៦ដប, ស្រាក្លែងក្លាយចំនួន ៨០កេស ស្មើនឹង ៩១៦ដប, ឧបរកណ៍កែច្នៃសំបកដប និងកេសទទេ មួយចំនួនទៀត។ ស្រាក្លែងក្លាយទាំងនោះ ត្រូវបានសមត្ថកិច្ចជំនាញដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។ ដោយឡែកសំបកដប និងកេសទទេ បានរក្សាទុកនៅទីតាំងដដែល ហើយត្រូវបានឃ្លុំបេសៀលបិទទីតាំងជាបណ្តោះអាសន្ន។

Leave a Reply

Your email address will not be published.