ប្រទះឃើញសពក្មេងស្រីអាយុ១៥ឆ្នាំ ម្នាក់ដេកស្លា..ប់ ក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួសទាំងអា..ក្រា..តកាយសង្ស័យគេរំលោភហើយសម្លា…ប់ …

 

រាជធានីភ្នំពេញ ÷ ក្មេងស្រីអាយុ ១៥ ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញដេកស្លា..ប់ទាំងអាក្រា..ត កា..យនៅក្នុងបន្ទប់សាលាបឋមសិក្សាវត្តគ្រួស ដែលគេសង្ស័យថា ឃាតកររំលោ..ភហើយរិតកសម្លា..ប់។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ ២០២៥នៅចំណុចសាលាបឋមសិក្សាវត្តគ្រួស ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

 

សពក្មេងស្រី រងគ្រោះឈ្មោះ. វុទ្ធី លីណា អាយុ ១៥ ឆ្នាំមានលំនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុនោះមានអ្នកគ្រូម្នាក់បានចូលបន្ទប់ទឹកមុនគេស្រាប់តែប្រទះឃើញសពក្មេង ស្រីដេកស្លាប់ទាំងអាក្រាតកាយហើយក៏ឲ្យមានការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។

តាមការបញ្ជាក់ពីក្រុមគ្រួសារសាច់ញាតិបានអោយដឹងថា យុវតីរងគ្រោះខាងលើបានឈប់រៀន១ឆ្នាំមកហើយដោយសារតែស្ថានភាពគ្រួសារក្រីក្រ

។ក្រោយពេលឈប់រៀនក៍បានទៅធ្វើការជាអ្នកមើលកូនអោយគេហើយទើបតែមកផ្ទះរយះ៥ថ្ងៃដោយឪពុកបានទិញខ្សែកប្លាកទីនតម្លៃប្រមាណជាង១០០ដុល្លារឲ្យកូន(យុវតីរងគ្រោះ)

 

តាមក្រុមគ្រួសារបានឲ្យដឹងទៀតថា នៅវេលាម៉ោង១២យប់ថ្ងៃទី ២០ខែឧសភាឆ្នាំ ២០២៥ យុវតីរងគ្រោះក៍បានចាកចេញពីផ្ទះតែពុំបានចាប់អារម្មណ៍ព្រោះកន្លងមកគាត់តែងតែទៅដេកផ្ទះមិត្តភក្កិ។លុះព្រឹកឡើងមានការភ្ញាក់ផ្អើលនៅពេលដែលអ្នកគ្រូចូលទៅក្នុងបន្ទប់ទឹកក៏បានប្រទះឃើញសពយុវតីខាងលើនេះដេកស្លាប់ក្នុងបន្ទប់ទឹកទាំងអាក្រាតកាយបាត់ទៅហើយ។

ប្រភពដដែលបានឲ្យដឹងទៀតថាបន្ទាប់ពីមានភ្ញាក់ផ្អើលខ្សែកផ្លាកទីនទូរស័ព្ទមួយគ្រឿងរបស់យុវតីខាងលើបានបាត់ផងដែរ។

 

តាមការរៀបរាប់ពីឪពុកបង្កើតរបស់យុវតីរងគ្រោះខាងលើបានអោយដឹងថានៅវេលាម៉ោងជាង១២យប់មានមិត្តភក្កិជនរងគ្រោះបានខលតាមគ្រុប ហ្វេសប៊ុកហើយឃើញជនរងគ្រោះលើកនិងប្រាប់ថាខ្លួននៅផឹកជាមួយមិត្តភ័ក្រ ប្រុស២នាក់មិននឹកស្មានថាព្រឹកឡើងជនរងគ្រោះត្រូវបានគេសម្លាប់បែបនេះ។

បន្ទាប់ពីមានការភ្ញាក់ផ្អើលសមត្ថកិច្ចជំនាញក៏បានចុះទទួលពិនិត្យកន្លែងកើតហេតុ. បន្ទាប់ពីធ្វើការពិនិត្យសពរួចសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពយុវតីរងគ្រោះខាងលើគឺស្លាប់ដោយអំពើឃាតកម្ម ដោយឃាតករយកអាវរិតក និងមានស្នាមជាំពេញផ្ទៃមុខ។

សពយុរតីខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

 

#គេហទំព័រសារព័ត៌មានស្រឡាញ់យុត្តិធម៌

Leave a Reply

Your email address will not be published.