សពយុវជនមានវិបត្តិស្នេហា មកលើស្ពានកោះនរាលោតទឹកសម្លាប់ខ្លួន ពេលនេះរកឃើញហើយ…
រាជធានីភ្នំពេញ ៖ សពយុវជនដែល ខូចចិត្តជាមួយស្នេហា បានលោតទឹកសម្លាប់ខ្លួនលើស្ពានកោះនរា ត្រូវបានពលរដ្ឋប្រទះឃើញហើយ ។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៩ នឹង ៣០នាទីព្រឹកថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្រោមស្ពានព្រះមុន្នីវង្សថ្មី ក្នុងសង្កាត់ច្បារអំពៅទី០២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
យុវជនមានឈ្មោះ វ៉ន គឹម សុវណ្ណរតណា អាយុ ១៨ឆ្នាំ សញ្ជាតិខ្មែរ មានស្រុកកំណើតនៅ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សំបុត្រកំណើតនេះ គឺ ធ្វើតាំងពីសង្កាត់ព្រែកប្រា មិនទាន់បំបែកមកចូល ខណ្ឌច្បារអំពៅ មកម្ល៉េះ ។
បើតាមការបញ្ជាក់ពីពលរដ្ឋបានអោយដឹងថា មានសពអណ្តែតទឹក ជាមនុស្សប្រុសបានអណ្តែត នៅក្បែរសាឡង់ដឹកខ្សាច់ ក្នុងតំបន់កោះពេជ្រ ដោយមានពាក់អាវយឺតពណ៍ខ្មៅ នឹង ស្លៀកខោជើងវែង ពណ៍ខ្មៅ ។ ភ្លាមៗ អ្នកឃើញហេតុការណ៍បានរាយការណ៍ជូនសមត្ថកិច្ច មកអន្តរាគមន៍ផងដែរ ។ បន្ទាប់ពីកម្លាំងជំនាញមកដល់ នឹងមានយល់ស្របពីគ្រួសារសាច់ញា្ញត្តិ បានធ្វើការអូសយកសព ទៅក្រោមព្រះមុន្នីវង្សថ្មី ដើម្បីស្រង់ឡើងមកលើគោក ។
ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់សព ទៅកាន់គ្រួសារសាច់ញ្ញាត្តិ យកត្រឡប់ទៅវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
គួរបញ្ជាក់ផងដែរថា ករណីលោតទឹកសម្លាប់ខ្លួនបានសម្រេច លើស្ពានកោះនរា ជាករណីទី០២ហើយ គឺ សុទ្ធសឹងតែបណ្តាលបញ្ហាមកពី ខូចខិត្តរឿងស្នេហា ។ ដោយករណីទី០១ នារីវ័យ២៥ឆ្នាំ ខូចចិត្តរឿងសេ្នហា បានមកលោតទឹកស្ពានកោះនរា សម្លាប់ខ្លួន ចំណែកករណី០២នេះដូច ខូចចិត្តជាមួយសង្សារ ដើរផងយំផង មកលោតទឹកសម្លាប់ខ្លួន លើស្ពានកោះនរាដូចគ្នា ៕












