ឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅក្នុងបុរីឡុងនីបង្កឲ្យមានការភ្ញាក់ផ្អើល
ភ្នំពេញ: ករណីអគ្គិភ័យនៅវេលាម៉ោង១២:២៦នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចទីតាំងក្នុងបុរីឡុងនី គម្រោងទី៤ ផ្ទះលេខ២៣ ផ្លូវលេខ០៣ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
-ម្ចាស់ផ្ទះខាងលើ មានឈ្មោះ ស៉ីន ស្រីខាវ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅ ទីតាំងកេីតហេតុខាងលេី ។
សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា ករណីអគ្គីភ័យខាងលើនេះគឺបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី កុងម៉ា
ចំណែកសំភារៈដែលខូចខាត៖ បន្ទប់ទទួលភ្ញៀវដូចជា ទូតាំង ម៉ាស៉ីនត្រជាក់ និង ពិដាន ។
ក្នុងហេតុការណ៍អគ្គីភ័យខាងលើពុំបណ្តាលឲ្យមានអ្នករងរបួសឬស្លាប់នោះទេ
ដោយឡែកសមត្ថកិច្ចបានប្រេីប្រាស់រថយន្តទាំងអស់ចំនួន០២គ្រឿង:
១-រថយន្តការិ.អគ្គិភ័យ : ចំនួន០១គ្រឿង
២-រថយន្តជំនួយអន្តរាគមន៍ៈ ស្រាបៀកម្ពុជាចំនួន ០១គ្រឿង
-ប្រេីប្រាស់ទឹកអស់សរុប០៩ម៉ែត្រកូប
ហើយអគ្គីភ័យខាងលើនេះបានរលត់ទៅវិញទាំងស្រុង: នៅម៉ោង១២:៥នាទី ថ្ងៃខែឆ្នាំដដែល ៕












