ចាប់ខ្លួនជនជាតិបរទេស ៦៣នាក់ (ស្ត្រី ៤នាក់) ភាគច្រើនជាជនជាតិចិន ក្នុងប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ចាប់ខ្លួនជនជាតិបរទេស ៦៣នាក់ (ស្ត្រី ៤នាក់) ភាគច្រើនជាជនជាតិចិន ក្នុងប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាត្រី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅទីតាំងផ្ទះសំណាក់១កន្លែង ដែលមានអគារចំនួន៩ ក្នុងភូមិសាស្ត្រឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ទន្ទឹមនេះក្រុមសមត្ថកិច្ចក៏បានប្រមូលសម្ភារជាវត្ថុតាង រួមមាន កំព្យូទ័រ ទូរសព្ទ និងឧបករណ៍សម្រាប់បម្រើឱ្យការធ្វើសកម្មភាពឆបោកតាមអនឡាញមួយចំនួនទៀត។ ប្រតិបត្តិការបង្ក្រាបនេះធ្វេីឡេីងដោយ គណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត។

 

បច្ចុប្បន្នជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាង ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី។ ទន្ទឹមនេះសមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

Leave a Reply

Your email address will not be published.