អ៊ុយក្រែន ចង់ឱ្យកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ឈរជើងការពារសន្តិសុខនៅរោងចក្រថាមពលនុយក្លេអ៊ែរ ដែលកំពុងគ្រប់គ្រងដោយរុស្ស៊ី  …

  បើតាមទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយ កាលពីថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣ បានឲ្យដឹងថា អ៊ុយក្រែន បាននិយាយថា ខ្លូនចង់ឱ្យអង្គការសហប្រជាជាតិ បញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ទោះបីជាមិនមានកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដើម្បីបង្កើតតំបន់សុវត្ថិភាពនៅទីនោះក៏ដោយ។

ឱកាសប្រារព្ធខួបឯករាជ្យ លើកទី៧៥ មីយ៉ាន់ម៉ា ដោះលែងអ្នកទោសជាង ៧,០០០នាក់

  បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣, អ្នកនាំពាក្យរដ្ឋាភិបាលយោធា លោក ហ្សរ មិនទុន (Zaw Min Tun) បានប្រាប់ទៅក្រុមអ្នកសារព័ត៌មានថា អ្នកទោសចំនួន ៧,០១២នាក់នឹងត្រូវលើកលែងទោស ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់ថា តើការដោះលែងនេះនឹងរួមមានអ្នកដែលជាប់ពន្ធនាគារ កំលុងការបង្រ្កាបរបស់យោធាលើក្រុមអ្នកប្រឆាំង ព្រមទាំងអ្នកទោសនយោបាយដែរឬយ៉ាងណានោះ។

រដ្ឋាភិបាលចិន ខឹងសហភាពអឺរ៉ុបដាក់បម្រាមចំពោះអ្នកដំណើរចិន ត្រូវធ្វើតេស្តជាមុនទើបអនុញ្ញាតឲ្យចូលប្រទេស ហើយបដិសេធមិនទទួលជំនួយ

  បើតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣ អ្នកនាំពាក្យរដ្ឋាភិបាលចិន លោកស្រី Mao Ning បាននិយាយថា ការផ្តល់ជូនពីសហភាពអឺរ៉ុប រួមទាំងការបរិច្ចាគថ្នាំវ៉ាក់សាំង ត្រូវបានបដិសេធ ដោយសង្កត់ធ្ងន់ថា ស្ថានភាពកូវីដ-១៩ នៅទីក្រុងប៉េកាំង «ស្ថិតក្រោមការគ្រប់គ្រង» ហើយការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ក៏មិនខ្វះខាតដែរ ដូច្នេះវិបត្តិកូវីដ-១៩ មិនអាចត្រួតត្រាលើរដ្ឋាភិបាលចិនបានឡើយ។

អង្គភាពប្រតិបត្តិការពិសេសអ៊ុយក្រែន ប្រើប្រាស់ដ្រូនវាយប្រហារកម្ទេចឃ្លាំងគ្រាប់រំសេវរបស់ទាហានរុស្ស៊ី ធ្វើឱ្យស្លា.ប់ជាង១សែននាក់..

  សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៤ ខែមករា ថា នាយកដ្ឋានទំនាក់ទំនងយុទ្ធសាស្រ្ដរបស់កងទ័ពអ៊ុយក្រែន បានរាយការណ៍ ថា អង្គភាពប្រតិបត្តិការពិសេស នៃកងពលតូចមេកានិចលេខ៩២ ដែលដាក់ឈ្មោះ Ivan Sirko បានប្រើប្រាស់ដ្រូនវាយប្រហារកម្ទេចឃ្លាំងគ្រាប់រំសេវរបស់ទាហានរុស្ស៊ី នៅជាយក្រុងស្វាតូវ (Svatove) តំបន់លូហាន់ស្ក៍ (Luhansk)។ ការវាយប្រហារនោះ បានកើតឡើង ក្រោយពេលស៊ើបការណ៍ដឹង ថា ទាហានរុស្ស៊ី កំពុងតែដឹកជញ្ជូនគ្រាប់រំសេវ ទៅកាន់ឃ្លាំងស្ដុកគ្រាប់ នៅក្នុងទីក្រុង … Read More

ការលក់​ប្រេង​របស់​រុស្ស៊ី​ទៅកាន់ ​ប្រទេស​ឥណ្ឌា​​កើន​ទ្បើង​យ៉ាងគំហុគ ​​រយៈពេល​បី​ខែ​ចុង​ក្រោយនេះ

មូស្គូ ៖ ការលក់​ប្រេង​របស់​រុស្ស៊ី​ទៅកាន់​ប្រទេស​ឥណ្ឌា​ បាន​កើន​ទ្បើង​យ៉ាងគំហុគ​ ឬ​គុណ​នឹង​ប្រមាណ​៥០​ដង​ក្នុង​រយៈពេល​បី​ខែ​ចុង​ក្រោយនេះ ហើយ​ឥឡូវនេះ​មាន​ចំនួន ១០% នៃ​ការនាំ​ចូល​សរុប​របស់​ប្រទេស​ឥណ្ឌា នេះ​បើ​យោងតាម​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ដែល​ដកស្រង់​ដោយ The Economic Times ។​ មន្ត្រី​រូបនេះ​បាន​ប្រាប់​អាជីវកម្ម​ឥណ្ឌា​ថា ឥឡូវនេះ​រុស្ស៊ី​ស្ថិតក្នុង​ចំណោម ​អ្នកផ្គត់ផ្គង់​កំពូល​ទាំង ១០ ។​ ការដាក់ទណ្ឌកម្ម​រប​ស់លោក​ខាងលិច​លើ​ទីក្រុង​មូ​ស្គូ​បាន​បង្កើត​ឱកាស​ មួយ​សម្រាប់​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​ឥណ្ឌា ​ដើម្បី​បង្កើន​ការទិញ​ប្រេង​ពី​រុស្ស៊ី​ក្នុងតម្លៃ​បញ្ចុះតម្លៃ ខណៈដែល​អតិថិជន​អឺរ៉ុប​មួយចំនួន​បាននិងកំពុង​ជៀសវាង​ការទិញ​ប្រេង​ឆៅ​ពី​រុស្ស៊ី​។​ ដឹង​ហើយ​ថា មុនពេល​មាន​ជម្លោះ ប្រេង​រុស្ស៊ី​បង្កើតបាន​ត្រឹមតែ ០,២% នៃ​ប្រេង​ទាំងអស់​ដែល​នាំចូល​ដោយ​ឥណ្ឌា​។ រោងចក្រ​ចម្រាញ់​របស់​ប្រទេស​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ទិញ​ប្រេង​រុស្ស៊ី​ប្រហែល ២៥ លាន​បារ៉ែល​ក្នុង​ខែឧសភា​។ … Read More

បាញ់ប្រហារ​ក្នុង​ក្លឹប​រាត្រី​មួយកន្លែង​ ក្នុងប្រទេស​ន័​រ​វែ​ស ស្លា​​ប់ និងរ​បួ​​សជាង១០នាក់​

អូ​ស្លូ​ ៖ មន្ត្រី​ប៉ូលិសបាន​និយាយថា មនុស្ស ២ នាក់​ស្លាប់ និង​ប្រហែល ១០ នាក់​បាន​រងរបួស នៅ​ថ្ងៃ​សៅរ៍​នេះ ក្រោយ​ផ្ទុះ​ការបាញ់ប្រហារ​ក្នុង​ក្លឹប​រាត្រី​មួយកន្លែង នៅ​រដ្ឋធានី Oslo ប្រទេស​ន័​រវេ​ស​។​ ជនសង្ស័យ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​នៅក្បែរ​ក្លឹប​នោះ​ផងដែរ ខណៈ​មូលហេតុ​នៃ​ការបាញ់ប្រហារ​នេះ នៅ​មិនទាន់​ដឹង​ច្បាស់​នោះទេ​។ ទូរទស្សន៍​ NRK និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ផ្សេងទៀត បាន​រាយការណ៍​ថា ការបាញ់ប្រហារ​នេះបាន​កើតឡើង​នៅក្នុង​ទីតាំង London Pub ដែលជា​បារ​ខ្ទើយ និង​ក្លឹប​រាត្រី​ដ៏​ពេញនិយម​នៅ​កណ្តាល​ទីក្រុង​។​ សូមជម្រាបថា ក្រោយពេល​កើតហេតុ គេ​ឃើញ​មាន​ឧទ្ធម្ភាគចក្រ … Read More

សហរដ្ឋអាមេរិកមានមនុស្ស ១០២,៩១៦នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៣៧នាក់ស្លាប់ ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ តាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ១០២,៩១៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៣៧នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨៨,៧០៨,៧០៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៤០,៦៤១នាក់ និងជាសះស្បើយឡើងវិញសរុប ៨៤.៣៥លាននាក់៕