អ៊ុយក្រែន ចង់ឱ្យកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ឈរជើងការពារសន្តិសុខនៅរោងចក្រថាមពលនុយក្លេអ៊ែរ ដែលកំពុងគ្រប់គ្រងដោយរុស្ស៊ី  …

 

បើតាមទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយ កាលពីថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣ បានឲ្យដឹងថា អ៊ុយក្រែន បាននិយាយថា ខ្លូនចង់ឱ្យអង្គការសហប្រជាជាតិ បញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ទោះបីជាមិនមានកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដើម្បីបង្កើតតំបន់សុវត្ថិភាពនៅទីនោះក៏ដោយ។

លោក Rafael Grossi ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) សង្ឃឹមថា នឹងមានការសម្រុះសម្រួលកិច្ចព្រមព្រៀងរវាងរុស្ស៊ី និងអ៊ុយក្រែន លើតំបន់សុវត្ថិភាពមួយនេះនៅខែមករានេះ។គួរបញ្ជាក់ថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលជាស្ថានីយ៍ ថាមពលដ៏ធំបំផុតរបស់អឺរ៉ុប បានទទួលរងនូវការបាញ់ផ្លោង និងការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់ ដែលបង្កឱ្យមានការព្រួយបារម្ភ អំពីគ្រោះមហន្តរាយវិទ្យុសកម្ម។ អ៊ុយក្រែន និងរុស្ស៊ី បន្ទោសគ្នាទៅវិញទៅមក ចំពោះការទម្លាក់គ្រាប់បែកនេះ។ចំណែកខាងអ៊ុយក្រែនវិញ បានអំពាវនាវឲ្យមានកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia តាំងពីខែកញ្ញាមកម្ល៉េះ។ ប៉ុន្តែការអត្ថាធិប្បាយនេះ គឺជាលើកទីមួយហើយ ដែលមន្ត្រីនុយក្លេអ៊ែរអ៊ុយក្រែន ស្នើជាសាធារណៈ៕

Leave a Reply

Your email address will not be published.