រថយន្តមួយគ្រឿងមិនចាំម៉ាក បានផ្តា-ច់ជី-វិ-តបុ-រសម្នាក់នៅបណ្តោយផ្លូវជាតិលេខ៣ យ៉ាងអណោចអធម…
ភ្នំពេញ ៖ បុរសម្នាក់បានស្លា-ប់បា-ត់បង់ជីវិ-តភ្លាមៗខណៈកំពុងតែជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តមួយគ្រឿងមិនចាំម៉ាក បានបុកយ៉ាងពេញទំហឹង នៅតាមបណ្តោយផ្លូវជាតិលេខ៣. ស្ថិតនៅភូមិអូរត្នោត. ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល. កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤. ។ សពជនរងគ្រោះខាងលើនេះមានឈ្មោះ ស្រី អូន ភេទប្រុស អាយុ៥២ឆ្នាំ. ស្នាក់នៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ព៍ណ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HA-1638ធ្វើដំាណើរចេញពីភ្នំពេញក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំនុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកនិងផ្លាកលេខបានបុកពីក្រោយហើយកិនបន្ថែមខ្ទេចសាច់បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។ … Read More











