កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់…

 

ខេត្តតាកែវ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តនៅថ្ងៃទី០៣​ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង២១និង១០នាទី លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី​​បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់នៅចំណុចមាត់ស្ទឹងអង្គរបូរី ស្ថិតក្នុងភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ។

ជនសង្ស័យចំនួន ០២នាក់ មានដូចខាងក្រោម៖

១.ឈ្មោះ ញឹម វណ្ណេត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។

២.ឈ្មោះ ញឹម វណ្ណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។

+ ដកហូតបានវត្ថុតាងមួយចំនួនមាន៖

– ម្សៅក្រាមពណ៌សថ្លា ចំនួន០៤កញ្ចប់

– ថង់ប្លាស្ទីកសម្រាប់ច្រកថ្នាំញៀនមួយចំនួន

– កូនកាបូប ចំនួន ០១

– ទូរស័ព្ទ ចំនួន ០២គ្រឿង

– ទូកស្មាច់ ចំនួន ០១គ្រឿង

– ម៉ាស៊ីន ចំនួន ០១គ្រឿង

– ឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់រួមនិងវត្ថុតាងសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកអង្គរបូរីដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

Leave a Reply

Your email address will not be published.