កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនបានធ្វើការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀននៅក្រុងបាវិត…

ខេត្តស្វាយរៀង ៖ ដោយអនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលផ្ទាល់ពីលោកឡម ពេងស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួល និងផ្ទះសំណាក់ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន០៧នាក់ ស្រី០១នាក់។
+ ចាប់យកសម្ភារ:វត្ថុតាងរួមមាន:
– ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៥៨២,៥១ក្រាម
-ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់២៩៤,៤៤ក្រាម
– ថ្នាំញៀនប្រភេទអុិចស្តាសុី ទម្ងន់៣៤៥,០៧ក្រាម
+សរុបសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ១២២២,០២ក្រាម(០១គីឡូ២២២,០២ក្រាម)
– អាយផេទ ០១ គ្រឿង
– ជញ្ជីងថ្លឹងថ្នាំញៀន ០៥ គ្រឿង
– ទូរសព្ទ័ដៃ ១៤ គ្រឿង
– ម៉ូតូ ០៥ គ្រឿង
– លិខិតឆ្លងដែន ០៦ ក្បាល
ព្រមទាំងឧបករណ៍សម្ភារវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។
See insights and ads
Boost post
Like

Comment
Share

Leave a Reply

Your email address will not be published.