ពេលយំដើររាំពេញភូមិលុះព្រឹកឡើងដេកស្លា-ប់នៅក្នុងបុរីរំចេកបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក…
ភ្នំពេញ ÷ បុរសជាកូនលោកមេភូមិម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លា-ប់នៅក្នុងបុរីរំចេក បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤. ស្ថិតនៅផ្លូវបេតុង ក្នុងបុរីរំចេក ភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពបុរសដែលដេកស្លា-ប់ខាងលើនេះមានឈ្មោះ សាត់ ជឿន អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅក្បែរចំនុចកើតហេតុខាងលើ។
យោងតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា បុរសខាងលើធ្លាប់ប្រើប្រាស់គ្រឿងញៀនរយះពេល៤ឆ្នាំមកហើយ. ហើយនៅយប់មុនពេលកើតហេតុគេឃើញរូបគាត់ដើររាំពេញភូមិទោះបីគ្មានភ្លេងក៏រូបគាត់ក៏ចេះតែរាំបានដែរ លុះព្រឹកឡើងក៏ប្រទះឃើញដេកស្លាប់បាត់ទៅហើយ ទើបអ្នកភូមិនាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ក្រោយពេលដែលសមត្ថកិច្ចប៉ុស្តិនគរបាលសង្កាត់ព្រៃស ទទួលបានព័ត៍មានខាងលើនេះភ្លាមកម្លាំងប៉ុស្តិបានយកខ្សែរហ៊ិំព័ទ្ធនៅទីតាំងកើតហេតុខាងលើនិងបានរាយការណ៍បន្តទៅកាន់កម្លាំងជំនាញនគរបាលខណ្ឌដង្កោនិងកម្លាំងការិយាល័យកោសល្យវិច័យនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យសព បន្ទាប់ពីធ្វើការពិនិត្យសពរួចរាល់សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពបុរសខាងលើគឺស្លាប់ដោយជំងឺខ្យល់គ ហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕



See insights and ads
ផ្សព្វផ្សាយសារបង្ហោះ · Promote post
Like
Comment
Share











