កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ករណីរក្សាទុក ជួញដូរចែកចាយខុសច្បាប់នូវសារធាតុញៀន …
ខេត្តតាកែវ ៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១០នឹង០៧នាទីព្រឹក កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ឃាត់ខ្លួនជនសង្ស័យចំនួន០២
នាក់ករណីរក្សាទុកជួញដូរចែកចាយខុសច្បាប់នូវសារធាតុញៀន នៅចំណុចទីតាំងផ្ទះជនសង្ស័យ ស្ថិតនៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ។
ជនសង្ស័យចំនួន០២នាក់មាន ៖
១.ឈ្មោះ ឈិន សុវណ្ណ(ហៅមល) ភេទប្រុស អាយុ៥៥ឆ្នាំ មុខសញ្ញាជួញដូរចែកចាយសកម្ម ទីលំនៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរិវង់ ខេត្តតាកែវ (ធ្លាប់ជាប់ពន្ធនាគារ០១លើកឆ្នាំ២០២២ ពីបទចែកចាយសារធាតុញៀនខុសច្បាប់)។
២.ឈ្មោះ រ័ត្ន ធូ ភេទប្រុស អាយុ៥៩ឆ្នាំ មានទូលំនៅភូមិព្រៃស្រឡៅ ឃុំត្រពាំងសិលា ស្រុកបន្ទាយមាស ខេត្តកំពត។
+ វត្ថុតាងដកហូតមាន ៖
-ម្សៅក្រាមថ្លាពណ៌សចំនួន០៤កញ្ចប់ .ជញ្ជីងថ្លឹងថ្នាំញៀន ០១ ។
-កញ្ឆាមួយកំណាត់បាវ
-ទូរស័ព្ទដៃ៤គ្រឿង មានៈ Iphone. Redmi. Huewei និងoppo ព្រមទាំងឧបករណ៍សម្រាប់ការកាច់សោម៉ូតូមួយចំនួន និងសម្ភារ:ប្រើប្រាស់គ្រឿងញៀនមានថង់សម្រាប់វិចខ្ចប់មួយចំនួន
-កាំបិតក្រង៉ុក៤ដើម . ពូថៅ៣ដើម
-ស្លាកលេខម៉ូតូចំនួន៤ស្លាក
-ម៉ូតូចំនួន៦គ្រឿងម៉ាកSIRIUS ពណ៌ក្រហមលាយខ្មៅ២គ្រឿង,ម៉ាកគុបមូល២ គ្រឿង,ម៉ាកហុងដា125ពណ៌ខ្មៅស្លាកលេខតាកែវ 1V-8980, ម៉ាកស្មាសពណ៌ក្រហមលាយខ្មៅស្លាកលេខកំពង់ធំ1B6799 ។
+ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាម នីតិវិធីច្បាប់ ៕












