រថយន្តដឹកឥដ្ឋបើកបរដូចប្រណាំងបុកចូលក្នុងផ្ទះជាងជួសជុលម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់និងស្រាល៤នាក់…

ភ្នំពេញ-រថយន្តដឹកឥដ្ឋពាក់ផ្លាកលេខកំពង់ធំ3A-0688 បើកលឿនដូចហោះបុករះចូលផ្ទះជាងជួសជុលម៉ូតូមួយកន្លែងស្ថិតនៅផ្លូវបំបែកជាបួនភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ។
ហេតុការនេះបណ្តាលឲ្យក្មេងស្រីសិស្សសាលាម្នាក់រងរបួសធ្ងន់ ចំណែកអ្នកដំណើរបីនាក់ផ្សេងទៀតរងរបួសស្រាល។
ចំណែកអ្នកបើកបររថយន្តបង្កនិងព្រូរថយន្តពីរនាក់ទៀតបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានអ្នកដំណើរជាច្រើនាក់រួមនិងជនរងគ្រោះខាងលើបានធ្វើដំណើរឆ្លងកាត់ចំនុចផ្លូវបំបែកជាបួន៣៧១សឡា ស្របពេលនោះក៏មានរថយន្តដឹកឥដ្ឋខាងលើបើកបរដូចបុរសម្នាក់រួមនិងព្រូចំនួពីរនាក់ទៀតក្នុងទិសដៅពីលិចទៅកើតលុះដល់ផ្លូវបំបែកជាបួនអ្នកបើកបរមិនបានបង្អង់ល្បឿនរថយន្តនោះទេបានបុករះអ្នកដំណើរដែលឆ្លងកាត់ចំនុចផ្លូវបំបែកជាបួនហើយជ្រុលទៅបុកចូលក្នុងផ្ទះជាងជួសជុលម៉ូតូបណ្តាលមានអ្នករងរបួសធ្ងន់និងស្រាល៤នាក់ ចំណែក ម៉ូតូ២គ្រឿងរងការខូចខាងយ៉ាងដំណំ។
ក្រោយពេកកើតហេតុសមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ចំណែករថយន្តបង្កនិងម៉ូតូជនរងគ្រោះយកទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ៕

Leave a Reply

Your email address will not be published.