ឃុំខ្លួនមន្ត្រីក្រសួងសង្គមកិច្ចម្នាក់ ពីបទ.ពុករលួយ..

ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នក នាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា លោក សំ ឬទ្ធីវាសនា ព្រះរាជអាជ្ញារង តំណាងអយ្យការ បានបើកការស៊ើបសួរលើជនសង្ស័យពាក់ពន្ធសំណុំរឿងអំពើពុក រលួយ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ហើយ ហើយតំណាងអយ្យការក៏បានសម្រេចចោទប្រកាន់ជនសង្ស័យពីបទ.ពុករលួយ តាមមាត្រា ៥៩៧ និងមាត្រា ៥៩៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងសម្អាតប្រាក់ និង ហិរញ្ញប្បទាន ភាវរកម្ម ។

អ្នកនាំពាក្យបន្តថា ក្រោយពីតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការហើយសំណុំរឿងបានចាត់ទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំបើកសវនាការផ្តន្ទាទោសតាមច្បាប់ជាធរមាន ។

     អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា (ACU) កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានចាប់បញ្ជូន អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាភ្នាក់ងាររបស់ក្រសួង ដើម្បីបើកប្រាក់ពីធនាគារ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណីកិបកេងថវិការរដ្ឋ ជាង១,៥០០លានរៀល ស្មើជាង៣៨ម៉ឺនដុល្លារអាមេរិក ។ ក្រៅពីកិបកេងថវិការដ្ឋជាង៣៨លានដុល្លារ ជនសង្ស័យរូបនេះ ក៏ជាប់ពាក់ព័ន្ធនឹងការកិបគេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត ៤ពាន់នាក់ និងក៏សង្ស័យជាប់ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ថែមទៀតង ។ ជនសង្ស័យឈ្មោះ ឡាយ សំណាង ភេទប្រុស អាយុ៥២ឆ្នាំ ជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុក្រសួងសង្គមកិច្ច ៕ មករា

Leave a Reply

Your email address will not be published.