អធិការដ្ឋាននគរបាលស្រុកកំពង់សីលា ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងក្រុមគ្រួសារ ដោយចេតនា..

 

ខេត្តព្រះសីហនុ- ករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដោយចេតនា កើតឡើងកាលពីវេលាម៉ោង   ១៦  និង៣០នាទី  ថ្ងៃទី១០  ខែមករា  ឆ្នាំ២០២៣  នៅចំណុចផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះ  ឆិន  ផូ  ភេទស្រី  អាយុ  ៥៣ឆ្នាំ  ស្ថិតក្នុងភូមិវាល  ឃុំកំពង់សីលា  ស្រុកកំពង់សីលា  ខេត្តព្រះសីហនុ  បង្កឡើងដោយកូនបង្កេីតរបស់គាត់ឈ្មោះ  ណាង  ចាន់នី  (ហៅសុី) ភេទប្រុស  អាយុ  ៣៣ឆ្នាំ  មុខរបរធ្វេីសំណង់  មានទីលំនៅភូមិ  ឃុំខាងលេី  បានផឹកស្រាស្រវឹងរករឿងគាត់  ហើយបានធ្វេីសកម្មភាព  ដុតផ្ទះ  បោកចានឆ្នាំង  កៅអី    និងចោលដំបងបម្រុងអោយចំម្តាយ  ប៉ុន្តែគាត់គេចផុត។

  សូមបញ្ជាក់ថាជនសង្ស័យឈ្មោះ  ណាង  ចាន់នី  (ហៅសុី) កន្លងមក ធ្លាប់បានធ្វេីសកម្មភាព  ទៅលេីម្តាយជាញឹកញាប់  ហេីយជាមុខសញ្ញាប្រេីប្រាស់ នូវសារធាតុញៀនផងដែរ។

ហេតុការណ៍ខាងលេីនេះបណ្តាលអោយ  ខូចខាតបាក់បែកកៅអី  ចានឆ្នាំងមួយចំនួ ន  ចំណែកផ្ទះដែលជនសង្ស័យដុតនោះត្រូវបានអ្នកជិតខាងជួយពន្លត់ទាន់ពេលវេលា  គឺឆេះពូក១  និងកន្ទេល០១តែប៉ុណ្ណោះ។

  បច្ចុប្បន្នផ្នែកជំនាញ អធិការដ្ឋាននគរបាលស្រុកកំពង់សីលា កំពុងកសាងសំណុំរឿងនិងចាត់ការតាមនិតិវិធី ។

Leave a Reply

Your email address will not be published.