នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពង់ស្ពឺ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន ០៥នាក់ក្នុងចំណោមបក្សពួក១០នាក់ករណី(កាប់ប្លន់យកម៉ូតូ)…

ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២៣ ដោយបានចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោសម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺនិងការសម្របសម្រួលពីឯកឧត្តមស៊ិន វិរៈព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ។នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៥នាក់ ។
ហេតុការណ៍កើតឡើងកាលពីថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២៣វេលាម៉ោង០៤និង១០នាទី ទៀបភ្លឺ នៅមុខផ្ទះសំណាក់នាគមាស ផ្លូវបេតុងលេខ១០៥ ភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមន មានករណី (ប្លន់យកម៉ូតូ)បង្កដោយជនសង្ស័យ១០នាក់ ជិះម៉ូតូ០៥គ្រឿង ។ជនរងគ្រោះឈ្មោះជិន សារិន ភេទស្រី អាយុ ៣៧ឆ្នាំនៅភូមិញរ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រងរបួសជង្គង់សងខាង និងកែងដៃសងខាង ។
មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូចេញពីផ្ទះទៅលក់បន្លែនៅផ្សារកំពង់ស្ពឺ ពេលជិះមកដល់ចំនុចកើតហេតុស្រាប់តែមានជនសង្ស័យ១០នាក់ជិះម៉ូតូ៥គ្រឿង(C125 ចំនួន៣គ្រឿងម៉ាកនិច២គ្រឿង) ធាក់ម៉ូតូជនរងគ្រោះឲដួលបណ្តាលឲរងរបួស រួចយកកាំបិតបុ័ងតោដេញកាប់ យកម៉ូតូតែម្តង ។
+បាត់បង់ម៉ូតូ ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ សេរីឆ្នាំ2018 ពាក់ស្លាកលេខ បាត់ដំបង 1AB-9118 ។
នៅថ្ងៃទី២៦ខែធ្នូ ឆ្នាំ០២៣ កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលស្រុកគងពិសី បានឃាត់ខ្លួនជនសង្ស័យ២នាក់៖
១.ឈ្មោះរិន ចន្ថា ហៅងុយ ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិអន្លង់បារាំង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ:កម្មកររោងចក្រ ។
២.ឈ្មោះឡេ មនោ ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិច្បារមន ឃុំកុមារាជាស្រុកបាទី ខេត្តតាកែវ មុខរបរ:លក់ស្បែកជើង ។
+ដកហូតម៉ូតូScoopy.i ពណ៌ក្រហមទូរស័ព្ទ Iphone 11
-នៅថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៣បានសហការជាមួយនគរបាលស្រុកសំរោងទង ស្រុកគងពិសី ស្រុកអង្គស្នួល បន្តឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀត:
១.ឈ្មោះសឿន បារាំង ភេទប្រុសអាយុ១៧ឆ្នាំនៅភូមិតារដ្ឋ ឃុំលំហាច ស្រុកអង្គស្នួលខេត្តកណ្តាល មុខរបរ:កម្មកររោងចក្រ ។
២.ឈ្មោះចន សំណាង ភេទប្រុសអាយុ១៨ឆ្នាំនៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ មុខរបរ:កម្មកររោងចក្រ
៣.ឈ្មោះយិន រ៉ាវុធ ភេទប្រុសអាយុ១៦ឆ្នាំ នៅភូមិក្រាំងពង្រ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ មុខរបរ:កម្មកររោងចក្រ។
+សម្ភារៈដកហូតសរុប៖
-ទូរស័ព្ទទូរស័ព្ទចំនួន៤គ្រឿង
-ម៉ូតូចំនួន២គ្រឿង
ក្រុមជនសង្ស័យបានសារភាពថា បានធ្វើសកម្មភាពប្លន់ម៉ូតូ២លើក និងកាប់ម៉ូតូ ១លើក នៅខេត្តកំពង់ស្ពឺ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមច្បាប់ ។

Leave a Reply

Your email address will not be published.