កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលនគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប បានបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរ ដោយខុស ច្បាប់នូវសារធាតុញៀន…
ខេត្តព្រះវិហារ ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលនគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប បានបង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរ ដោយខុស ច្បាប់នូវសារធាតុញៀន នៅចំណុចវាលស្រែ ១០០ ស្ថិតនៅភូមិគុណភាពពីរ ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់។
+វត្ថុតាងចាប់យករួមមាន៖
១/.ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១០កញ្ចប់តូច និងឧបករសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
២/.ម៉ូតូ ០១ គ្រឿង ម៉ាកវ៉េវខ្មៅ ។
៣/.ទូរស័ព្ទចំនួន ០២ គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលនគរបាលខេត្តព្រះវិហារដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ។












