កម្លាំងជំនាញអធិការដ្ឋានគរបាលខណ្ឌ ពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍កាកាប២ បានស្រាវជ្រាវបង្រ្កាបឃាត់ខ្លូនជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើសលួច ( កាច់សោរកយកម៉ូតូ )…

 

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍កាកាប២ បានស្រាវជ្រាវបង្រ្កាបឃាត់ខ្លូនជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើស អំពើលួច (កាច់សោរកយកម៉ូតូម៉ាក ហុងដាសេ១២៥ ) កាលពីថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤ និង៣០នាទី នៅចំណុចមុខហាងកាត់វាំងននយីហោដានី ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ។

-ជនសង្ស័យឈ្មោះ ចាន់ សំអូន ហៅអូន អាយ៣៥ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំវត្តនាគវ័ន្ត សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (មានសារធាតុញៀន)។

+វត្ថុតាងចាប់យក៖

-ដែកកែច្នៃចុងស្រួច សម្រាប់កាច់សោរកម៉ូតូចំនួន ០១

-សោរខ្សៀលេខ៨ចំនួន ០១

-ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាកiPhone6 Plus និងម៉ាកSAMSUNG Galaxy s6 Edge+,

-ម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ឆ្នាំផលិត២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1JV-4247 (ជារបស់ជនរងគ្រោះបានប្រគល់ជូនជនរងគ្រោះវិញ)

បច្ចុប្បន្នជនសង្ស័យខាងលើ អធិការដ្ឋានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

 

Leave a Reply

Your email address will not be published.