ទីតាំងល្បែងជល់មាន់តាមអនឡាញដែលក្អេងក្អាងមិនខ្លាចអាជ្ញាធរសមត្ថកិច្ចត្រូវបានបង្គ្រាប….

 

ភ្នំពេញ:កន្លែងជល់មាន់តាមអនឡាញស្រែកហូរកញ្រ្ជៀវដ៏ល្បីល្បាញនៅភូមិឬស្សី៣ផ្គើនបទបញ្ជារាជរដ្ឋាភិបាលមិនខ្លាចញញើតនិងអាជ្ញាធរមានសមត្ថកិច្ច ។ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក សេង គន្ធ  អភិបាលរងខណ្ឌមានជ័យបញ្ចេញកណ្ដាប់ដៃដែក

បំបែកទីតាំងជល់មាន់លួចលាក់តាមប្រព័ន្ធអេឡិចត្រូនិចអនឡាញដែលក្អេងក្អាងមិនខ្លាចអាជ្ញាធរត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យធ្វើការបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់រួមវត្ថុតាងមួយចំនួន។

ការចុះបង្រ្កាបនេះដែរធ្វើឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី១០ខែមករាឆ្នាំ២០២៣ស្ថិតនៅតាមផ្លូវបេតុងចំណុចហាងកាហ្វេនិងបុកប៊ីយ៉ែរ ក្នុងភូមិឬស្សីទី៣សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ប្រតិបត្តិការបង្ក្រាបខាងលើបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី៥ក្នុងនោះប្រុស២នាក់មានអ្នកលេង អ្នកមើលការនិងស្រី៣នាក់ ហើយធ្វើការដកហូតវត្ថុតាងរួមមាន ឡេបថបចំនួន១ គ្រឿងក្បាលម៉ាស៊ីនចាក់ចំនួន១ គ្រឿងទូរទស្សន៍ចំនួន១គ្រឿង ម៉ាស៊ីនវេរលុយចំនួន២ ដុំWiFiចំនួន១ និងម៉ូតូចំនួន៧គ្រឿងព្រមទាំងវត្ថុតាងមួយចំនួនផ្សេងទៀត។

ក្រោយពីបង្រ្កាបបានធ្វើការឃាត់ខ្លួនក្រុមញៀនល្បែងមនុស្សប្រុសស្រី៥នាក់ខាងលេី រួមជាមួយវត្ថុតាង កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យក៏បានបញ្ជូនខ្លួននិងវត្ថុតាងទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមមតិវិធីច្បាប់៕

Leave a Reply

Your email address will not be published.