ក្រុមចោរឆក់មូយក្រុមត្រូវបានម្ចាស់ម៉ូតួកង់បីក្លាហានការពារភ្ញៀវ ជិះដេញបុកបណ្តាលឲ្យដួល រត់ចោលម៉ូតូមួយគ្រឿង ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច..!
ភ្នំពេញ-ចោរឆក់មួយក្រុមរត់ចោលម៉ូតូហុងដាសេ១២៥ ពណ៍ខ្មៅពាក់ផ្លាកលេខភ្នំពេញ1JI-7412 បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះម្នាក់មិនបានសម្រេច ខណ:ពេលអ្នកបើកកង់បីឃើទាន់បានបើកកង់បីគៀបុកបណ្តាលឲ្យដួលម៉ូតូ ហើយជនសង្ស័យបានឡើងម៉ូតូបក្ខមួយគ្រឿងទៀតជិះរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ដោយហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព៍ត័មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះធ្វើដំណើរតាមម៉ូតូកង់បីមួយគ្រឿង ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំនុចរង្វង់មូលទួលគោកចាស់ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿង បានជិះមកក្បែរម៉ូតូកង់បីបម្រុងនិងធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះតែត្រូវបានអ្នកបើកកង់បីមើលតាមកញ្ចក់ឃើញទាន់រួចក៏បានជិះគៀបំបុកម៉ូតូរបស់ជនសង្ស័យបណ្តាលឲ្យដួលហើយជនសង្ស័យខាងលើបានទុកម៉ូតូចោលរួចរត់ឡើងជិះម៉ូតូរបស់បក្ខពួកក្រុមចោរឆក់ខាងលើជិះរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុកម្លាំងអាវុធហត្ថខណ្ឌទួលគោកបានមកយកម៉ូតូរបស់ជនសង្ស័យខាងលើទៅរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោកដើម្បីស្រាវជ្រាវមុខសញ្ញាក្រុមចោរឆក់ខាងលើយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕












