គួអាសូរណា.ស់! ក្មេងស្រីអាយុ២ឆ្នាំម្នាក់ធ្លាក់ពីលើម៉ូតូកង់បី បណ្តាលឲ្យរថយន្តបែនដឹកដីមួយគ្រឿងកិ—នបែ—កក្បា-លស្លា-ប់នៅខណ្ឌដង្កោ…
ភ្នំពេញ–ក្មេងស្រីអាយុ២ខួបម្នាក់ស្លា–ប់បាត់បង់ជិ.វិតភ្លាមៗខណ:កំពុងជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងជាមួយនិងឪពុកបានធ្លាក់ចុះមកនិងថ្នល់ត្រូវរថយន្តបែនដឹកដីកិនបែក.ក្បាលស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង. ដែលហេតុការណ៍គ្រោះថ្នា.ក់ចរាចរណ៍ដ៏គួរឲ្យរ.ន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ស្ថិតចំនុចរង្វង់មូលគួរស្រូវ តាមបណ្តោយផ្លូវជាតិលេខ២ កែងនិងផ្លួវ២១៧ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ស.ពកុមារីរងគ្រោះខាងលើនេះមានឈ្មោះ សែម លក្ខណា អាយុ២ឆ្នាំ ។
យោងតាមសម្តីរបស់ឪពុកក្មេងស្រីរងគ្រោះខាងលើបានរៀបរាប់ទាំងទឹកភ្នែកប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគាត់បានដឹកម៉ូយចេញពីម្តុំសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ឆ្ពោះមកចំនុចម្តុំផ្លូវ៦០ម៉ែត្រ ខណ:ម៉ូយបានចុះពីលើកង់បីរបស់គាត់ហើយ
គិតលុយថ្លៃឈ្នួលដឹករួចរាល់ហើយ រូបគាត់បានបន្តដំណើរជាមួយនិងកូនស្រីរបស់គាត់ដែលរងគ្រោះខាងលើនេះបម្រុងទៅផ្ទះរបស់គាត់នៅម្តុំភ្នំជីសូរ ស្រុកបាទី ខេត្ត
តាកែវ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រចេញមកផ្លូវជាតិលេខ២ក្នុងទិស
ដៅពីកើតទៅលិច ខណ:ដល់ចំនុចកើតហេតុ ក្មេងស្រីរងគ្រោះខាងលើនេះបានជ្រុះដបទឹកដោះគោហើយក៏អោនរើសបណ្តាលឲ្យធ្លាក់ពីលើម៉ូតូកង់ធ្លាក់
មកលើផ្លូវស្របពេលនោះក៏មានរថយន្តបែនដឹកដីមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយព៍ណក្រហម ពាក់ផ្លាកលេខ ភ្នំពេញ3E-2074ដែលធ្វើដំណើរស្របទិសគ្នាក៏កិនចំក្បាលបណ្តាលឲ្យស្លា.ប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។
ចំណែកអ្នកបើកបរបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចកម្លាំងប៉ុស្តិនគរបាលរលួសសហការណ៍ជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌដង្កោនិងកម្លាំងនគរបាលការិយាល័យចរាចរណ៍ក្រុងបានចុះទៅធ្វើការវាស់វែង និងធ្វើកំណត់ហេតុប្រគល់ស.ពក្មេងស្រីរងគ្រោះខាងលើជូនទៅឪពុកម្តាយដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែករថយន្តនិងម៉ូតូកង់បីសមត្ថកិច្ចនគរបាលខណ្ឌដង្កោបានប្រគល់ទៅឲ្យកម្លាំងជំនាញការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយកទៅរក្សាទុកនិងចាត់ការបន្តតាមផ្លូវច្បាប់៕
ប្រភព ចាន់ ភឿន
https://www.facebook.com/srorlauchyoutteakthor












