Update-ស្គាល់មុខឩក្រិដ្ឋជនជួញដូរគ្រឿងញៀនដែលបាញ់សម្លា.ប់ប៉ូលិសស្លា.ប់ម្នាក់នៅខណ្ឌដង្កោហើយ..!
ភ្នំពេញ–ករណីកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ហើយត្រូវបានក្រុមឧក្រិដ្ឋជនបាញ់រះមកលើសមត្ថកិច្ចបណ្តាលអោយស្លា.ប់ ប៉ូលិសម្នាក់ចំណែកក្រុមជនល្មើសចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។ ករណីនេះ កើតឡើងនៅតាមបណ្តោយផ្លូវព្រៃស ស្ថិតក្នុងខណ្ឌដង្កោ កាលពីវេលាម៉ោងជាង ៧យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
ស.ពប៉ូលិសរងគ្រោះដែលត្រូវក្រុមជនសង្ស័យបាញ់សម្លា.ប់ខាងលើមានឈ្មោះ មុិច ឆាយភីវ័យ អាយុ៣៤ឆ្នាំ មុខរបរ មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន ឋារន្តស័កវរសេនីយ៍ត្រី តួនាទីនាយរងការិយាល័យផ្សព្វផ្សាយអប់រំ មន្ទីរគ្រឿងញៀនអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃមានស្រុកកំណើតនៅភូមិពោធិ ឃុំពោធិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។លោក ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ ទទួលផែនយុត្តិធម៌ បានបញ្ជាក់ថា ករណីនេះ គឺសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានឡើងប្រកាសតាមវិទ្យុទាក់ទង អោយកម្លាំងសមត្ថកិច្ច ពង្រាយកម្លាំងជួយតាមឃាត់រថយន្តក្រុមជនសង្ស័យមួយគ្រឿងម៉ាកអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ 0365 បន្ទាប់ពីក្រុម ទាំងនោះ មានការផ្ទុះអាវុធជាមួយសមត្ថកិច្ច ពេលចុះបង្ក្រាបគ្រឿងញៀន ។ លុះសមត្ថកិច្ចខាងមន្ទីរ ដេញរថយន្តខាងលើ រហូតដល់ចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែង៥០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ច ខណ្ឌដង្កោ ជួយស្ទាក់ចាប់ឃាត់បានតែម្តង ដោយឃាត់បានមនុស្ស ០៣នាក់បញ្ជូនទៅធ្វើការសាកសួរនៅមន្ទីរប្រឆាំងគ្រឿងញៀនអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ។ចំណែកជនដៃដល់ជាខ្មាន់កាំភ្លើងដែលបានបាញ់សម្លា.ប់មន្ត្រីនគរបាលខាងលើបានរត់គេចខ្លួនចូលផ្ទះប្រជាពលរដ្ឋ នៅម្តុំសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ហើយបានបោះកាំភ្លើងខ្លីមួយដើមប្លុងចោល បន្ទាប់មកក៏មានរថយន្តមួយគ្រឿងទៀតមកដឹកឩក្រិដ្ឋជនខាងលើនេះរត់គេចខ្លួនបាត់ស្រមោល។ហើយនៅព្រឹកថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២២នេះ កម្លាំងប៉ុស្តិនគរបាលសាក់សំពៅនិងកម្លាំងជំនាញព្រហ្មទណ្ឌ ខណ្ឌដង្កោបានប្រគល់កាំភ្លើងខ្លីខាងលើនិងគ្រាប់កាំភ្លើងចំនួន១៣គ្រាប់ប្រគល់ទៅឲ្យកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីស្រាវជ្រាវវែកមុខនិងឃាត់ខ្លួនឩក្រិដ្ឋជនខាងលើយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕












