សមតកិច្ចប៉ូលិសម្នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍បង្រ្កាបគ្រឿងញៀនដោយឧក្រិដ្ឋជនបាញ់តដៃនៅខណ្ឌដង្កោ…!
ភ្នំពេញ-កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន ហើយត្រូវបានក្រុមឧក្រិដ្ឋជនបាញ់រះមកលើសមត្ថកិច្ចបណ្តាលអោយស្លា.ប់ ១នាក់។ ចំណែកក្រុមជនល្មើសចំនួន៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ ករណីនេះ បានកើតឡើងនៅតាមបណ្តោយផ្លូវព្រៃសស្ថិតក្នុងខណ្ឌដង្កោ កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
ស .ពមន្ត្រីប៉ូលិសដែលត្រូវជនសង្ស័យបាញ់សម្លា.ប់ខាងលើមានឈ្មោះ មុិច ឆាយភីវ័យ អាយុ៣៤ឆ្នាំ មុខរបរ មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន ឋានន្តរស័ក្តិវរសេនីយ៍ត្រី តួនាទីនាយរងការិយាល័យផ្សព្វផ្សាយអប់រំមានស្រុកកំណើតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារលោក ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ ទទួលផែនយុត្តិធម៌ បានបញ្ជាក់ថា ករណីនេះ គឺសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានឡើងប្រកាសតាមវិទ្យុទាក់ទង អោយកម្លាំងសមត្ថកិច្ច ពង្រាកម្លាំងជួយតាមឃាត់រថយន្តក្រុមជនសង្ស័យមួយក្រុម ម៉ាកអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ 0365 បន្ទាប់ពីក្រុម ទាំងនោះ មានការផ្ទុះអាវុធជាមួយសមត្ថកិច្ច ពេលចុះបង្ក្រាបគ្រឿងញៀន ។ លុះសមត្ថកិច្ចខាងមន្ទីរ ដេញរថយន្តខាងលើ រហូតដល់ចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែង៥០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ច ខណ្ឌដង្កោ ជួយស្ទាក់ចាប់ឃាត់បានតែម្តង ដោយឃាត់បានមនុស្ស ០៣នាក់។ចំពោះករណីនេះ សមត្ថកិច្ចកំពុងបន្តធ្វើការ ស៊ើបអង្កេត ស្រាវជ្រាវ រកមុខសញ្ញាក្រុមជនពាក់ព័ន្ធ និងបន្តនិតិវិធីក្នុងការនាំខ្លួនជនសង្ស័យដើម្បីធ្វើការសាកសួរ និងកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕












